ឃួនឡា បូរ៉ាវី បានសម្រេចចិត្តចាកចេញពីលីគទី ៣ របស់ថៃ វិលមកចូលរួមជាមួយ បឹងកេត វិញ

15880
  • ខ្សែប្រយុទ្ធចាស់វស្សា ឃួនឡា បូរ៉ាវី បានសម្រេចចិត្តចាកចេញពីក្លឹបលីគទី ៣ របស់ថៃ Surat Thani FC និងវិលត្រឡប់ចូលរួមជាមួយក្លឹប បឹងកេត វិញ ។

    Image result for ឃួនឡា បូរ៉ាវី

    កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានចាកចេញពីក្លឹប បឹងកេត ដើម្បីចូលរួមជាមួយក្លឹប Surat Thani FC កាលពីខែ ឧសភា កន្លងទៅនេះ ដោយលេងបានត្រឹមតែ ៥ ប្រកួត និងស៊ុតបញ្ចូលទីបាន ១ នៅក្នុងក្របខ័ណ្ឌ Thai League 3 ។ ការចាកចេញនេះគឺដោយសារបញ្ហាផ្ទាល់ខ្លួន ដែលមិនអាចបន្ដលេងនៅទីនោះបានបន្តទៀតក៏សម្រេចចរចារជាមួយក្លឹបចាកចេញនិងវិលត្រឡប់មកមាតុប្រទេសខ្លួនវិញ ។

    Image result for ឃួនឡា បូរ៉ាវី

    គួបញ្ជាក់ផងដែរ កីឡាករដែលមានដើមកំណើតនៅឯខេត្ត កំពង់ចាម រូបនេះបានចូលរួមជាមួយនិងក្លឹប បឹងកេត កាលពីចុងឆ្នាំ ២០១៣ និងក៏ធ្លាប់ជួយឲ្យក្លឹបនេះលើកពានលីគកំពូលកម្ពុជាចំនួន ២ រដូវកាលជាប់គ្នាផងដែរ និងក៏ធ្លាប់ឈ្នះពានរង្វាន់ស្បែកជើងមាស រដូវកាល ២០១៤ និងស្បែកជើងមាសពាន ហ៊ុនសែនខាប់ រដូវកាល ២០១៧ កន្លងទៅនេះផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    CNCC
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី