Leon Goretzka៖ ខ្ញុំមិនសោកស្ដាយទេដែលបានបដិសេធសំណើររបស់ក្លឹប FC Barcelona នោះ

6299
  • មួយក្នុងចំណោមកីឡាករដែលបានចុះហត្ថលេខាថ្មីជាមួយក្លឹប Bayern Munich ដែលជាកីឡាករអន្តរជាតិអាល្លឺម៉ង់បាននិយាយថាគាត់មិនមានការសោកស្តាយចំពោះការមិនបានផ្ទេរក្នុងចំនួនទឹកប្រាក់ដ៏ធំមួយទៅឱ្យក្លឹប FC Barcelona នោះទេ ។

    Image result for Leon Goretzka

    អតីតខ្សែបម្រើស្លាបក្លិប Schalke កីឡាករ Leon Goretzka មុនពេលចុះកិច្ចសន្យាជាមួយក្រុមជើងឯកក្របខ័ណ្ឌ Bundesliga បានឲ្យដឹងថាកំឡុងកាលពីខែមករាក៏ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្លិបយក្សរបស់អេស្ប៉ាញផងដែរ ប៉ុន្តែលោកបានបដិសេធសំណើរការផ្លាស់ទៅកាន់ប្រទេសអេស្ប៉ាញ ។ កីឡាករវ័យ ២៣ ឆ្នាំដែលបានធ្វើសន្និសីទកាសែតជាលើកដំបូងរបស់គាត់ក្នុងនាមជាកីឡាកររបស់ក្លឹប Bayern កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថាគាត់ត្រូវបានគេចាប់អារម្មណ៍ពីសំណាក់ក្រុម Blaugrana ( Barce ) ប៉ុន្តែគាត់មានអារម្មណ៍ថាខ្លួនបានធ្វើការជ្រើសរើសត្រឹមត្រូវនៅក្នុងរដ្ឋ Bavaria នេះ ។

    1533284853_20a3c

    Leon Goretzka បានថ្លែងនៅក្នុងការបង្ហាញខ្លួនរបស់លោកថា៖ “នោះគឺជាកិត្តិយសណាស់ ។ ខ្ញុំមានជម្រើសជាច្រើន ហើយបានចំណាយពេលវេលាជាច្រើនសម្រាប់ការសម្រេចចិត្តរបស់ខ្ញុំ ហើយខ្ញុំជឿជាក់ថាខ្ញុំបានជ្រើសរើសជម្រើសល្អបំផុតជាមួយ Bayern ។ខ្ញុំមើលឃើញថាខ្លួនឯងជាលេខ ៨ ប៉ុន្តែខ្ញុំអាចបត់បែនបាន ។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការលេងក្នុងតួនាទីផ្សេងគ្នា ។ ខ្ញុំមានចំណាប់អារម្មណ៍ជាវិជ្ជមាននៃ (គ្រូបង្វឹកថ្មីរបស់ក្លិប Bayern លោក Niko Kovac ) Kovac ។ អ្វីផ្សេងទៀតនឹងកើតឡើងក្នុងរយៈពេលពីរបីថ្ងៃខាងមុខទៀត ។

    Image result for leon goretzka bayern

    Leon Goretzka បានបង្ហាញខ្លួន ១៤៧ ដងឱ្យក្លឹប Schalke បន្ទាប់ពីចូលរួមជាមួយក្លឹបនេះកាលពីឆ្នាំ ២០១៣ ដោយស៊ុតបញ្ចូលទីបាន ១៩ គ្រាប់ និង បញ្ចូនបាល់ឲ្យគេស៊ុតបញ្ចូលទីចំនួន ១៧ គ្រាប់ ថែមទៀតផង ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី