
យោងទៅតាមការសែត Diario AS បានឱ្យដឹងថាក្លឹប Real Madrid កំពុងគិតអំពីការដំឡើងប្រាក់បៀវត្សរ៍ឲ្យខ្សែបម្រើ Luka Modric ដែលនឹងធ្វើឱ្យគាត់ប្រាក់ខែស្មើគ្នាជាមួយនឹងមិត្តរួមក្រុមរបស់គាត់គឺខ្សែការពារ Sergio Ramos និងនៅក្រោម Gareth Bale ដើម្បីធានាថាគាត់នឹងមិនចាកចេញនៅរដូវក្តៅខាងមុខនេះ ដែលកុងត្រារបស់គាត់នៅជាប់ជាមួយក្លឹបរហូតដល់ឆ្នាំ ២០២០ នៅពេលនោះគាត់នឹងមានអាយុ ៣៤ ឆ្នាំ ។
លោក Vlado Lemic ភ្នាក់ងាររបស់ Modric មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្លឹប Inter Milan ដែលធ្វើឱ្យស្ថានភាពកាន់តែពិបាកសម្រាប់ក្លឹប Real Madrid ។ ខ្សែបម្រើវ័យ ៣២ ឆ្នាំរូបនេះបានចុះកិច្ចសន្យាជាមួយក្លិប Los Blancos រហូតដល់រដូវក្តៅឆ្នាំ ២០២១ ដោយរកបាន ៩ លានអឺរ៉ូក្នុងមួយរដូវកាល ។
លោក Florentino Perez បានបិទទ្វារនៅលើការចាកចេញរបស់ Modric កាលពីថ្ងៃម្សិលមិញដោយបាននិយាយថា៖ “Luka មិនចាកចេញពីក្រុម Real Madrid ទេគាត់នឹងមិនចាកចេញទេប្រសិនបើនរណាម្នាក់បង់ប្រាក់ក្រោម ៧៥០ លានអឺរ៉ូ ” ។
យោងទៅតាមកាសែត La Gazzetta Dello Sport របស់អ៊ីតាលីបានឲ្យដឹងទៀតថា កីឡាករ Luka Modric នឹងត្រូវជួបជាមួយនឹង Florentino Perez នៅសប្តាហ៍នេះ ហើយនឹងព្យាយាមបញ្ចុះបញ្ចូលឱ្យរូបគេចូលលេងជាមួយនឹងក្លឹប Inter Milan នៅរដូវក្តៅនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ AS បានបដិសេធរបាយការណ៏នេះ ដោយនិយាយថាទាំងលោក Florentino Perez និង លោក Jose Angel Sanchez ដែលជាប្រធានផ្នែកកីឡាកំពុងតែស្ថិតនៅក្នុងសហរដ្ឋអាមេរិកជាមួយក្រុមទាំងអស់រហូតដល់ថ្ងៃពុធក្រោយ ខណៈដែល Modric នឹងវិលមកហ្វឹកហាត់វិញនៅថ្ងៃអាទិត្យនេះ ។ ដូច្នេះកិច្ចប្រជុំដែលត្រូវបានចោទប្រកាន់នឹងត្រូវរង់ចាំរហូតដល់សប្តាហ៍ក្រោយ ៕
ដោយ៖តារា