“សូត្រមាសភាច” ជាស្នាដៃល្អឯកលម្អដោយក្បូរក្បាច់គ្មានពីរលើលោក របស់ប្រជាជនខ្មែរ

12772

ដើមមន គឺជាស្លឹកដែលមានសារៈសំខាន់បំផុត សំរាប់អោយកូនដង្កូវនាងធ្វើជាអាហារ ដើម្បីបង្កើតជាសំបុកនាង។ សំបុកដង្កូវនាង ត្រូវបានប្រជាជនខ្មែរ យកមកត្បាញជាក្រណាត់សូត្រ បន្ទាប់មកក៏បានច្នៃជាសំលៀកបំពាក់ផ្សេងៗ។ នេះបើយោងតាមផេកហ្វេសប៊ុកទៅលេងបន្ទាយស្រី។

នាងលឿង ” សូត្រ ” មានសម្បត្តិដ៏ខ្ពង់ខ្ពស់ ឧដុង្គឧត្តមដែលត្រូវការឱ្យមានការជួយតុបតែង សម្អិតសម្អាង កេសក្រមរ លម្អដោយក្បាច់ខ្មែរ ប្រែពណ៌យ៉ាងឆើតឆាយ ចង គៀប រវៃ ដើម្បីត្បាញចេញជាក្រណាត់សិល្បះយ៉ាងល្អប្រណិតមួយ។ នាងលឿង តែងតែយកភាពត្រជាក់ត្រជុំមកឱ្យអ្នកពាក់ ដែលនាងត្រូវបានគេផងទាំងពួងលើកតំកើងនូវតម្លៃរបស់នាងវិញផងដែរ ទាំងនៅក្នុងស្រុក និងឆាកអន្តរជាតិ ។ ភាពបរិសុទ្ធរបស់នាង មិនអាចរស់នៅទីកន្លែងដែលប្រើប្រាស់ជាតិគីមីនោះទេ ។

កូនខ្មែរនៅតែបន្តបង្កើតនូវស្នាដៃថ្មីប្រកបដោយវិចិត្រភាព មកដល់បច្ចុប្បន្ននេះ ។ យើងទាំងអស់គ្នាមានមោទនភាព និងអច្ឆរិយភាពជាផលិតផលជាតិ ជាស្នាដៃរបស់ខ្មែរពិតប្រាកដ៕

ដោយ៖ សំណាង ប្រភព៖ ទៅលេងបន្ទាយស្រី

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី