Juventus បង្កើតប្រវត្តិសាស្ត្រថ្មីមួយដែល Juventus B បានឡើងទៅលេងក្នុងក្របខ័ណ្ឌ Serie C

30236
  • ក្រុម U23 Juventus បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយដែលបានចូលលេងក្នុងក្របខ័ណ្ឌ Serie C នោះមានន័យថាក្លឹបដ៏ចំណាស់មួយនេះបានក្លាយជាក្រុមអ៊ីតាលីដំបូងគេដែលមានក្រុមឈុតទី ២ របស់ពួកគេបានលេងនៅពានអាជីពជាន់ខ្ពស់បែបនេះ ។

    Image result for Juventus BJuventus B

    យោងតាមព័ត៌មានដែលបានផ្តល់ឱ្យដោយគេហទំព័រផ្លូវការរបស់ក្រុម Bianconeri បានឱ្យដឹងថា Juventus បានក្លាយជាក្លឹបអ៊ីតាលីដំបូងគេដែលបានបន្ថែមក្រុមទី ២ របស់ខ្លួនទៅក្នុងលីកអាជីព ខណៈដែលក្រុមកីឡាករវ័យក្រោម ២៣ ឆ្នាំរបស់ក្លឹបសេះបង្កង់មួយនេះនឹងត្រូវលេងនៅក្នុងក្របខ័ណ្ឌ Serie C នារដូវកាលក្រោយនេះ ។

    Image result for JuventusJuventus ឈុតធំ

    យោងតាមច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី (FIGC) បានឲ្យដឹងថាក្រុមដែលមានឈ្មោះថា Juventus U23 អាចនឹងប្រកួតប្រជែងនៅក្នុងក្របខ័ណ្ឌលំដាប់ទីបីរបស់អ៊ីតាលីបាន ហើយថែមទាំងអាចអនុញ្ញាតឲ្យឡើងទៅលេងនៅក្របខ័ណ្ឌ Serie B ថែមទៀតផង ( ប្រសិនបើអាចលើកពាន Serie C ឬ ទទួលបានកៅអីណាមួយដើម្បឡើងទៅលីគទីពីរ ) ទោះបីជាយ៉ាងណាក៏ដោយមិនមានក្រុមណាមួយអាចមាន ២ ក្រុមក្នុងក្របខ័ណ្ឌដូចគ្នានោះទេ ។ ក្រុមឈុតធំ និង U23 នឹងមិនដែលលេងក្នុងលីកដូចគ្នានោះទេ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី