FC Barcelona ស៊ីញ៉េចុះកុងត្រាជាមួយនឹង Arturo Vidal ពី Bayern Munich ជាផ្លូវការ!!!

10256

ក្លិប FC Barcelona បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាជាមួយនឹងកីឡាករ Arturo Vidal ពីក្លិប Bayern Munich ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ។

Image result for Arturo Vidal

កីឡាករវ័យ ៣១ ឆ្នាំរូបនេះត្រូវបានគេកំណត់ថានឹងបញ្ចប់ការផ្លាស់ប្តូររបស់ខ្លួនក្រោយពីការធ្វើតេស្តសុខភាពនៅប៉ុន្មានថ្ងៃខាងមុខនេះក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃចំនួន ២០ លានអឺរ៉ូ ( ១៨ លានផោន / ២៣ ដុល្លារ) ខណះ ក្លិប FC Barcelona និងក្លឹប Bayern Munich បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរកីឡាករ Arturo Vidal ហើយ ។ កិច្ចព្រមព្រៀងជាមួយ Arturo Vidal គឺសុពលភាពរយៈពេលបីរដូវកាលក្រោយហើយកំពុងរង់ចាំការពិនិត្យសុខភាពដែលកីឡាកររូបនេះនឹងត្រូវឆ្លងកាត់នៅថ្ងៃខាងមុខ ។

Related image

ក្រុម Blaugrana ( Barce ) បានធ្វើការចុះហត្ថលេខាជាមួយកីឡាករអន្តរជាតិឈីលីរូបនេះដើម្បីទៅជំនួសកីឡាករ Paulinho ដែលបានវិលត្រលប់ទៅកាន់ក្លិប Guangzhou Evergrande របស់ប្រទេសចិន ក្រោយពីចំណាយពេលត្រឹមតែមួយរដូវកាលតែប៉ុណ្ណោះនៅកីឡាដ្ឋាន Camp Nou ។ លោក Ernesto Valverde បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ក្នុងការបន្ថែមជម្រើសខ្សែបម្រើរបស់គាត់បន្ទាប់ពីការចាកចេញរបស់កីឡាករប្រេស៊ីល Paulinho នឹង Andres Iniesta ដែលអ្នកទាំងពីរសុទ្ធសឹងតែបានចាកចេញទៅលេងទ្វីបអាស៊ី ខណះ  Andres Iniesta ទៅលេងនៅប្រទេសជប៉ុនក្លឹប Vissel Kobe ។

Arturo Vidal បានប្រាប់វេបសាយរបស់ក្លិប Bayern ថា៖ “សូមអរគុណដល់ក្លឹប Bayern និងអ្នកគាំទ្រទាំងអស់ថាខ្ញុំពិតជារីករាយពេលវេលារបស់ខ្ញុំនៅក្នុងទីក្រុង Munich ។ ខ្ញុំសូមអរគុណដល់ក្លឹបដែលបានផ្តល់ឪកាសអោយខ្ញុំទទួលបាននូវការប្រកួតថ្មីមួយនៅក្នុងក្លឹប Barcelona “។

Image result for arturo vidal to barcelona

Arturo Vidal បានក្លាយជាកីឡាករចុះហត្ថលេខាដ៏ទីបួនសម្រាប់ក្លឹប FC Barcalona ក្រោយពីការផ្ទេរតាម Arthur , Malcom និង Clement Lenglet  ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី