Marcelo មិនបានទៅហ្វឹកហាត់តាមថ្ងៃកំណត់របស់ក្លឹបឡើយ ខណះ Juve កំពុងចង់បាន

31679
  • ថ្ងៃនេះ Marcelo គឺក្លឹបតម្រូវឲ្យរូបគេត្រឡប់ទៅកន្លែងហ្វឹកហាត់របស់ក្លឹប Real Madrid វិញនៅ Valdebebas ប៉ុន្តែគាត់មិនមានវត្តមាននោះឡើយ ។ មិនដូចមិត្តរួមក្រុមប្រេស៊ីលរបស់គាត់ខ្សែបម្រើ Casemiro ដែលបានបញ្ចប់ការហ្វឹកហាត់ពេញលេញជាមួយក្លឹប ។

    Image result for Marcelo

    ផ្អែកលើការបង្ហោះលើបណ្ដាញសង្គម Instagram របស់គាត់ ត្រូវបានគេសន្និដ្ឋានថា Marcelo កំពុងតែស្ថិតនៅលើកោះ Menorca ជាមួយគ្រួសាររបស់គាត់នៅឡើយ ។

    Image result for Cristiano Ronaldo and Marcelo

    ទន្ទឹមនឹងនេះពាក្យចចាមអារ៉ាមបាននិយាយថា Cristiano Ronaldo ចង់ឱ្យ Marcelo ចូលរួមជាមួយគាត់នៅក្លឹបសេះបង្កង់ Juventus ។ យោងតាមការសែត L’Equipe បានចុះផ្សាយថា ប្រធានក្រុមព័រទុយហ្គាល់រូបនេះចង់ឃើញអតីតមិត្តរួមក្រុមរបស់គេទៅលេងនៅកីឡដ្ឋាន Allianz ហើយបានស្នើឱ្យក្លឹបថ្មីរបស់លោកនាំយកខ្សែការពារវ័យ ៣០ ឆ្នាំរូបនេះថែមទៀតផង ។

    Image result for Alex Sandro

    Juventus ត្រូវបានគេរាយការណ៍ថាបានត្រៀមលក្ខណៈរួចរាល់សម្រាប់ការដេញថ្លៃដំបូងក្នុងតម្លៃ ៥០ លានអឺរ៉ូ ហើយក្លឹបម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A មួយនេះក៏ចង់បានអនុប្រធានក្រុម Real Madrid  រូបនេះទៅជំនួសមិត្តរួមជាតិរបស់គាត់កីឡាករ Alex Sandro ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹបអ្នកមាន Paris Saint-Germain ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី