ការផ្ទេរកីឡាករទាំង ១០ ដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រទេស អង់គ្លេស នារដូវក្ដៅនេះ

30162
  • ទីផ្សាដោះដូរកីឡាករនៅក្នុងលីគកំពូលអង់គ្លេស ឬ ដែលហៅថា Premier League នារដូវក្ដៅនេះនឹងត្រូវបិទនៅថ្ងៃទី ៩ ខែ សីហា ខាងមុខនេះ ដែលលឿនជាងក្របខ័ណ្ឌដ៏ទៃផ្សេងទៀតនៅក្នុងទ្វីប អឺរ៉ុប ។ ដូច្នេះហើយថ្ងៃនេះវិបសាយ MelPlus និង សូមបង្ហាញការដោះដូរកីឡាករថ្លៃបំផុតទាំង ១០ ក្នងក្របខ័ណ្ឌ Premier League ក្នុងរដូវក្ដៅនេះ ។

    ១/ កីឡាករ Riyad Mahrez

    Image result for riyad mahrez manchester city

    ខ្សែបម្រើរបស់ក្រុមជម្រើសជាតិ អាល់ហ្សេរី កីឡាករ Riyad Mahrez បានផ្ទេរចេញពីក្លឹបកញ្ជ្រោងខៀវ Leicester City ទៅកាន់ក្រុមជើងឯក Premier League រដូវកាល ២០១៧-១៨ Manchester City ក្នុងតម្លៃខ្លួន ៦៧,៨ លានអឺរ៉ូ ដែលជាកីឡាករមានតម្លៃខ្លួនផ្ទេរថ្លៃបំផុតនៅក្នុងប្រទេស អង់គ្លេសនារដូវក្ដៅនេះ ។

    ២/ អ្នកចាំទី Alisson Becker

    Related image

    អ្នកចាំទីដៃទី១ របស់ក្រុម ស៊ាំបា ប្រេស៊ីល បានក្លាយជាអ្នកចាំទីដែលមានតម្លៃខ្លួនផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបហងក្រហម Liverpool ក្រោយពីផ្ទេរចេញក្លឹបយក្សរបស់ អ៊ីតាលី AS Roma ក្នុងតម្លៃខ្លួន ៦២,៥ លានអឺរ៉ូ ។

    ៣/ កីឡាករ Naby Keita

    Image result for Naby Keita

    ប្រធានក្រុមជម្រើសជាតិ ហ្គីណេ កីឡាករ Naby Keita បានចាកចេញពីក្លឹបរបស់អាឡឺម៉ង់ RB Leipzig កាលពីថ្ងៃទី ១ ខែ សីហា​កន្លងទៅនេះដើម្បីចូលរួមជាមួយក្លឹប Liverpool ក្នុងតម្លៃខ្លួន ៦០ លានអឺរ៉ូ ។

    ៤/ កីឡាករ Fred

    Related image

    ខ្សែប្រយុទ្ធរបស់ប្រេស៊ីល Fred បានក្លាយជាកីឡាករទីបួនដែលមានតម្លៃខ្លួនផ្ទេរបំផុតក្នុងប្រទេស អង់គ្លេស ក្រោយផ្លាស់ពីក្លឹប Shakhtar Donetsk ចូលរួមជាមួយក្លឹបបីសាចក្រហម Manchester United ក្នុងតម្លៃផ្ទេរ ៥៩​ លានអឺរ៉ូ ។

    ៥/ កីឡាករ Jorginho

    Image result for Jorginho

    Jorginho បានផ្ទេរចេញពីក្លឹប Napoli ទៅកាន់ក្លឹបតោខៀវ Chelsea ក្នុងតម្លៃខ្លួន ៥៧ លានអឺរ៉ូ ។

    ៦/ កីឡាករ Fabinho

    Image result for Fabinho

    កីឡាករសញ្ជាតិប្រេស៊ីលរូបនេះស្ថិតនៅក្នុងលេខរៀងទី ៦ ក្រោយពីចូលរួមជាមួយក្លឹបហងក្រហម Liverpool ពីក្លឹបយក្សបារាំង Monaco ក្នុងតម្លៃខ្លួន ៤៥ លានអឺរ៉ូ ។

    ៧/ កីឡាករ Richarlison

    Image result for Richarlison

    ខ្សែប្រយុទ្ធរូបនេះបានផ្លាស់ពីក្លឹប Watford ទៅក្លឹបរួមលីគ Everton ក្នុងតម្លៃខ្លួន ៣៩,២ លានអឺរ៉ូ ។

    ៨/ កីឡាករ Felipe Anderson

    Related image

    Felipe Anderson គឺជាកីឡាករប្រេស៊ីលទី ៦ ដែលមានតម្លៃផ្ទេរថ្លៃបំផុតក្នុងប្រទេស អង់គ្លេស នៅក្នុងរដូវកាលដោះដូរកីឡាករនេះ ដោយមានតម្លៃខ្លួន ៣៨ លានអឺរ៉ូ ក្រោយពីចាកចេញពី Lazio ទៅកាន់ក្លឹប West Ham United ។

    ៩/ កីឡាករ Jean Michael Seri

    Related image

    ខ្សែបម្រើ Jean Michael Seri គឺជាកីឡាករអាហ្វ្រិកម្នាក់ទៀតដែលមានតម្លៃខ្លួនថ្លៃ បន្ទាប់ពីចូលរួមជាមួយក្លឹប Fulham ក្នុងតម្លៃផ្ទេរ ៣០ លានអឺរ៉ូ ។

    ១០/ កីឡាករ  Lucas Torreira

    Image result for lucas torreira arsenal

    ក្នុងតម្លៃខ្លួន ៣០ លានអឺរ៉ដូចគ្នាជាមួយនិងកីឡាករ Jean Michael Seri បានធ្វើឲ្យកីឡាករសញ្ជាតិ អ៊ុយរូហ្គាយរូបនេះក្លាយជាកីឡាករទី ១០​ ដែលតម្លៃផ្ទេរថ្លៃបំផុតប្រចាំប្រទេស អង់គ្លេស នារដូវក្ដៅនេះ ក្រោយចាកចេញពីក្លឹប Sampdoria ដើម្បីចូលរួមជាមួយក្លឹបកាំភ្លើងធំ Arsenal ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី