ក្លិប FC Barcelona បានប្រកាសពីការចុះហត្ថលេខាលើកីឡាករវ័យក្មេងម្នាក់មកពីទ្វីបអាហ៊្វ្រិក

5779
  • ក្លិប FC Barcelona បានប្រកាសពីការចុះហត្ថលេខាលើកីឡាករអាហ៊្វ្រិកម្នាក់ដែលជាប្រធានបទក្នុងអំឡុងពេលការប្រកួតដណ្ដើមពានរង្វាន់ FIFA World Cup ២០១៨ ហើយនឹងក្លាយជាកីឡាករទី ៨ មកពីទ្វីបអាហ្វ្រិកដែលបានពាក់អាវរបស់ក្រុម Blaugrana ( Barce ) ។ ក្លិបយក្សនៅតំបន់កាតាឡែនបានបញ្ចប់ការផ្ទេរខ្សែការពារ Moussa Wague របស់ក្រុមជម្រើសជាតិ សេណេហ្គាល់ ពីក្លឹប KAS Eupen ជាផ្លូវការហើយ ។

    Image result for Moussa Wague

    ក្លិប FC Barcelona និង KAS Eupen បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរកីឡាករ Moussa Wague ដោយនៅតែរង់ចាំការចុះហត្ថលេខាលើកិច្ចសន្យាដែលនឹងប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុខទៀត ។ Wague ដែលបានឆ្លងកាត់ការធ្វើតេស្តសុខភាពកាលពីព្រឹកថ្ងៃសុក្រម្សិលមិញនេះ នឹងហ្វឹកហាត់ជាលើកដំបូងជាមួយមិត្តរួមក្រុមថ្មីរបស់គាត់នៅព្រឹកថ្ងៃសៅរ៍នេះនៅ Ciutat Esportiva Joan Gamper ។

    Image result for Moussa Wague

    ខ្សែការពារស្តាំរូបនេះមានអាយុត្រឹមតែ ១៩ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបានបង្ហាញខ្លួនចំនួន ១៣ លើករួចមកហើយសម្រាប់ក្រុមជម្រើសជាតិ សេណេហ្គាល់ ប៉ុន្តែតាមរបាយការណ៍បានឲ្យដឹងថាដំបូងគាត់ត្រូវចុះឈ្មោះក្នុងបញ្ជីក្រុម Barcelona B សិន ប៉ុន្តែរូបគេនឹងធ្វើការហ្វឹកហាត់ជាមួយនឹងឈុតធំ ។ ក្លឹបមានក្តីសង្ឃឹមខ្ពស់ថាគាត់នឹងធ្វើការប្រកួតប្រជែងយ៉ាងខ្លាំងដើម្បីស្វែងរកជម្រើស ១១ នាក់ដំបូង ខណះតួនាទីខ្សែការពារស្ដាំមានកីឡាករ Nelson Semedo និង Sergi Roberto រួចទៅហើយ ។

    Related image

    Moussa Wague គឺជាកីឡាករទីបួនដែលបានចុះហត្ថលេខាជាមួយក្រុម Blaugrana នៅក្នុងទីផ្សាដោះដូរកីឡាករនារដូវក្ដៅនេះបន្ទាប់ពីក្លឹបបានចុះកុងត្រាជាមួយកីឡាករ Arthur Melo, Clement Lenglet និង Malcom និងមុនការមកដល់របស់ខ្សែបម្រើ Arturo Vidal ពីក្លឹប Bayern Munich ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី