ជំនួបរវាង បឹងកេត និង  JFL Selection ល្ងាចនេះលោក ហៅ សុជាតិថា និងរៀបចំក្រុមជាពីរ

16028

ល្ងាចម៉ោង ៥ ថ្ងៃនេះ ក្រុមកំពុងឈរនៅកំពូលតារាងនៃលីគកំពូលកម្ពុជាគឺ ក្លឹប បឹងកេត និងត្រូវប្រកួតមិត្តភាពជាមួយក្រុមជម្រើសលីគជប៉ុន ( JFL Selection ) នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ខណះអ្នកគ្រាំទ្រអាចចូលមើលដោយសេរីគឺគ្មានការលក់សំបុត្រនោះទេ ។

Image result for ហៅ សុជាតិ

គ្រូបង្គោលរបស់ក្លឹប បឹងកេត លោក ហៅ សុជាតិ បានបង្ហើបឲ្យដឹងមុនការប្រកួតល្ងាចនេះថា៖ ” យើងរៀបចំក្រុមជាពីរក្រុម គឺកីឡាករល្អលេង និង មួយក្រុមទៀតលាយឡំជាមួយយុវជន ហើយពួកគេនឹងលេងម្នាក់មួយតង់ ។ សម្រាប់ការប្រកួតនេះផងដែរ ខ្ញុំយល់ថា ជាឱកាសដ៏ល្អមួយសម្រាប់ពួកយើងដើម្បីផ្លាស់ប្ដូបទពិសោធ និង លេងជាមួយក្រុមដែលប្រកបដោយស្ដង់ដាបែបនេះ “។

Image result for បឹងកេត

គួររំលឹកផងដែរថា  ក្រុម JFL Selection មុននឹងជួបជាមួយក្រុមខ្លាំងរបស់កម្ពុជា បឹងកេត ពួកគេបានផ្ដួលក្រុមយុវជនសាលាបាល់ទាត់បាទី U19 រួចមកហើយ ក្នុងលទ្ធផល ៤-០ ។ ក្នុងដំណើរប្រកួតមិត្តភាពជាមួយក្រុមកម្ពុជាសម្រាប់ក្រុម JFL Selection គឺជាការរំលេកខួបលើកទី ២០ ដែលបានបង្កើតក្រុមជម្រើសលីគនេះមក ៕

ដោយ៖តារា

ប្រភព :
CNCC
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី