ប្រធានក្លិប Bayern Munich ពន្យល់ពីមូលហេតុដែលមិនធ្វើការផ្ទេរតារាម្នាក់របស់ក្រុមបីសាចក្រហម

29496
  • ប្រធានក្លិប Bayern Munich លោក Karl-Heinz Rummenigge បានពន្យល់ពីមូលហេតុដែលជើងឯក Bundesliga នឹងមិនធ្វើការផ្ទេរខ្សែប្រយុទ្ធ Anthony Martial របស់ក្លឹបបីសាចក្រហម Manchester United ។

    Image result for Karl-Heinz Rummenigge

    ខ្សែប្រយុទ្ធបារាំងរូបនេះត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តនៅបិសាចក្រហមនោះឡើយ ជាមួយនឹងភ្នាក់ងាររបស់គាត់នេះដែរបានបង្ហាញឲ្យដឹងថាគាត់ចង់ផ្លាស់ចេញពីក្លឹបនៅក្នុងទីផ្សាដោះដូរផ្ទេរនេះ ។ ក្លឹប Bayern គឺស្ថិតក្នុងចំណោមក្លិបមួយចំនួនដែលចាប់អារម្មណ៍លើកីឡាករវ័យ ២២ ឆ្នាំរូបនេះដែលទើបតែត្រឡប់មកហ្វឹកហាត់វិញនៅព្រឹកថ្ងៃសុក្រកន្លងទៅនេះ ។ ទោះបីជាយ៉ាងណាក៏ដោយលោក Rummenigge បាននិយាយថាគ្រូបង្វឹកក្រុមម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Bundesliga គឺមានខ្សែប្រយុទ្ធស្លាបចំនួន ៤ នាក់រួចហើយដោយអះអាងថាប្រសិនបើបន្ថែមខ្សែប្រយុទ្ធស្លាបម្នាក់ទៀតនឹងបង្កើតបញ្ហាសម្រាប់គ្រូបង្វឹក ។

    Image result for Anthony Martial

    លោក Rummenigge បាននិយាយទៅកាន់ Bild ថា៖ “យើងមានខ្សែប្រយុទ្ធស្លាបចំនួន ៤ នាក់គឺ Franck Ribery, Arjen Robben, Kingsley Coman និង Serge Gnabry  ។ ហើយសម្រាប់ខ្សែប្រយុទ្ធវ័យ ១៧ កីឡាករ Alphonso Davies ក៏នឹងចូលរួមជាមួយក្លឹបនៅក្នុងខែមករាខាងមុខនេះផងដែរ ។ អ្នកមិនត្រូវធ្វើវាលើសពីនេះទេ ដូចជាក្លឹបមួយចំនួនដែលតែងតែបង្កើតបញ្ហាមួយសម្រាប់គ្រូបង្វឹក “។

    Related image

    Anthony Martial ទើបតែបង្ហាញខ្លួនជាជម្រើស ១១ នាក់ដំបូងបានត្រឹមតែ ៥ ប្រកួតប៉ុណ្ណោះកាលពីរដូវកាលមុននៅក្នុងក្របខ័ណ្ឌ Premier League ដោយជម្រើសដំបូងទាំងអស់បានធ្លាប់ទៅក្នុងកណ្តាប់ដៃរបស់ Alexis Sanchez និង Marcus Rashford ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី