Higuain បង្ហើបឲ្យដឹងថាខ្លួនមានក្លឹបយក្សនៅក្របខ័ណ្ឌ Premier League មួយចង់បានតែរូបគេមិនទៅ

27609
  • កីឡាករ Gonzalo Higuain ទើបតែបញ្ចប់កិច្ចសន្យាខ្ចីជើងទៅកាន់ក្លឹប AC Milan ប៉ុន្តែខ្សែប្រយុទ្ធរូបនេះបានបង្ហើបឱ្យដឹងថាគាត់បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹបធំបំផុតមួយក្នុងក្របខ័ណ្ឌ Premier League ។

    Image result for gonzalo higuain to ac milan

    កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានផ្ទេរទៅកាន់ក្លឹប AC Milan ដោយសារតែការមកដល់របស់ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល Cristiano Ronaldo នៅក្លឹបសេះបង្កង់ Juventus ដែលគេជឿជាក់កីឡាករូបនេះអាចនិងបាត់បង់ប្រជាប្រិយភាព ។

    Image result for Cristiano Ronaldo

    Higuain បានឲ្យដឹងថា ខ្លួនត្រូវបានក្រុមតោខៀវ Chelsea ចាប់អារម្មណ៍ដោយសារលោក Maurizio Sarri ដែលជាគ្រូបង្វឹកថ្មីបានចង់នាំយកខ្សែប្រយុទ្ធរូបនេះដែលគាត់បានធ្វើការជាមួយកាលពីលោកដឹងនាំនៅក្លិប Napoli ។ បច្ចុប្បន្នកីឡាករវ័យ ៣០ ឆ្នាំរូបនេះបានបង្ហាញថាលោក Sarri គឺជាមនុស្សតែម្នាក់គត់នៅក្រុមតោខៀវដែលបង្ហាញពីចំណាប់អារម្មណ៍ចង់បានរូបគេ ។

    Image result for gonzalo higuain to ac milan

    Higuain បាននិយាយនៅក្នុងបទបង្ហាញរបស់គាត់នៅ Milan ថា៖ “ការជឿជាក់របស់ខ្ញុំសម្រាប់លោក Sarri គឺអស្ចារ្យ ប៉ុន្តែមានតែមនុស្សម្នាក់ដែលចង់បានខ្ញុំនៅ Chelsea ប៉ុណ្ណោះ ។ ផ្ទុយទៅវិញនៅ Milan មនុស្សគ្រប់គ្នាចង់បានខ្ញុំ ហើយនេះគឺជារឿងដ៏ស្រស់ស្អាតបំផុតដែលអ្នកអាចស្តាប់ដូចជាកីឡាករម្នាក់ដែលមានអារម្មណ៍ថាពួកគេពិតជាចង់បានអ្នក ។ នេះហើយជាមូលហេតុដែលខ្ញុំសម្រេចចិត្តមកទីនេះ “៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី