
នាយកប្រតិបត្តិនៃក្លឹបដ៏ធំបំផុតមួយនៅទ្វីបអឺរ៉ុបបានឆ្លើយតបទៅនឹងការផ្ទេររបស់កីឡាករ Cristiano Ronaldo ទៅកាន់ក្លឹប Juventus ដោយទទូចថាក្លឹបរបស់គាត់នឹងមិនចំណាយប្រាក់ ១០០ លានអឺរ៉ូលើកីឡាករម្នាក់ដែលមានអាយុ ៣៣ ឆ្នាំនោះឡើយ ។
មនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញ Ronaldo ចាកចេញពីក្លឹប Real Madrid នៅក្នុងទីផ្សាផ្ទេរនេះជាពិសេសបន្ទាប់ពីភាពជោគជ័យដែលគាត់បានជួយក្លិបនេះក្នុងរយៈពេល ៩ ឆ្នាំនៅអេស្ប៉ាញកន្លងទៅ ។ លោក Karl-Heinz Rummenigge នាយកប្រតិបត្តិក្លិប Bayern Munich ក៏ស្ថិតក្នុងចំណោមអ្នកដែលមានការភ្ញាក់ផ្អើលផងដែរក្នុងការឃើញតារាបាល់ទាត់រូបនេះចូលរួមជាមួយ Juve ដោយអះអាងថាក្រុម Bavarians ( Bayern ) នឹងមិនពិចារណាទិញកីឡាករវ័យ ៣៣ ឆ្នាំក្នុងតម្លៃ ១០០ លានអឺរ៉ូនោះទេ ។
គាត់ត្រូវបានគេដកស្រង់សម្តីរបស់គាត់នៅក្នុងបទសម្ភាសន៍មួយថា៖ “ការចុះហត្ថលេខាលើ Cristiano គឺជាកីឡាករដែលចាប់អារម្មណ៍បំផុតហើយខ្ញុំយល់ថាគាត់គឺជាកីឡាករដែលបានឈ្នះគ្រប់យ៉ាងនៅក្រុម Real Madrid កាលពីប៉ុន្មានឆ្នាំមុន ។ អស់រយៈពេល ៥ ឆ្នាំមកហើយ គាត់បានក្លាយជាកីឡាករល្អបំផុតនៅក្នុងពិភពលោក “។
លោកបាននិយាយទៀតថា៖”សំណួរទីផ្សារបានដើរតួយ៉ាងសំខាន់នៅក្នុងការផ្លាស់ប្តូរនេះ ប៉ុន្តែក្រុម Bayern នឹងមិនវិនិយោគប្រាក់ដ៏ច្រើនទៅលើកីឡាករដែលមានអាយុ ៣៣ ឆ្នាំនោះឡើយ ។ ខ្ញុំមានការភ្ញាក់ផ្អើលដែលដៃគូរបស់ខ្ញុំ Andrea Agnelli សម្រេចចិត្តចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ។ នៅអ៊ីតាលីវាបានទទួលការសរសើរជាច្រើន ។ ពីទស្សនៈរបស់ Juventus ការចុះហត្ថលេខានេះសមហេតុផល ។ បាល់ទាត់អ៊ីតាលីបានបាត់បង់ភាពល្បីនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ជាមួយនឹងប្រតិបត្តិការដ៏ធំនេះជនជាតិអ៊ីតាលីសង្ឃឹមថានឹងទទួលបានការចាប់អារម្មណ៍ពីពិភពលោកបាល់ទាត់ម្តងទៀត “។
Cristiano Ronaldo បានចាប់ផ្តើមការហ្វឹកហាត់ជាមួយក្លឹប Juventus នៅសប្តាហ៍នេះហើយនឹងត្រូវលេងឱ្យក្លឹបជាលើកដំបូងសម្រាប់ការប្រកួតទល់នឹងក្លឹប Chievo នៅសប្តាហ៍ក្រោយ ៕
ដោយ៖តារា