
Cristiano Ronaldo បានក្លាយជាកីឡាករទី ៣ ដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់បំផុតក្នុងពិភពបាល់ទាត់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Juventus ។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះទទួលបាន ៣០ លានអឺរ៉ូ នៅពេលគាត់ផ្ទេរកាន់ប្រទេសអ៊ីតាលី ប៉ុន្តែនៅតែចាញ់គូរប្រកួតរបស់គាត់គឺកីឡាករ Lionel Messi ដែលរកបាន ៤៦ លានអឺរ៉ូក្នុងមួយឆ្នាំ និង Neymar ទទួលបាន ៣៦ លានអឺរ៉ូ ។ តើនៅក្នុងក្របខ័ណ្ឌ Serie A មានកីឡាកររូបណាដែលរកចំណូលបានច្រើនជាង Ronaldo ដែរឬទេ?
ទោះជាយ៉ាងណាក៏ដោយក្នុងក្របខ័ណ្ឌ Serie A មិនមានកីឡាកររូបណាដែលរកបានច្រើនដូច Ronaldo នោះទេ ហើយគម្លាតពីកីឡាករដែលរកចំណូលបានខ្ពស់លំដាប់ទី ២ Gonzalo Higuain ពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ។ ខ្សែប្រយុទ្ធចាស់វស្សារូបនេះដែលបានផ្ទេរទៅកាន់ក្លឹប AC Milan នាពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថាគាត់និងទទួលបាន ៨,៥ លានអឺរ៉ូ ក្នុងមួយឆ្នាំ នេះបើយោងតាមអ្នកឆ្លើយឆ្លងពត៌មានកីឡាលោក Tancredi Palmeri ។
អ្នកដែលរកចំណូលច្រើនបំផុតបន្ទាប់ពី Higuain និង Ronaldo ត្រូវធ្លាប់ទៅលើខ្សែប្រយុទ្ធវ័យក្មេង Paul Dybala ដែលត្រូវបានគេជឿជាក់ថានឹងទទួលបាន ៧ លានអឺរ៉ូ ក្នុងមួយឆ្នាំ ។
ខ្សែបម្រើស្លាប Juventus កីឡាករ Douglas Costa និងអ្នកចាំទីរបស់ក្លឹប AC Milan អ្នកចាំទីវ័យក្មេង Gianluigi Donnarumma ដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ដោយរក ៦ លានអឺរ៉ូក្នុងមួយឆ្នាំ ។ យោងតាមលោក Palmeri បានឱ្យដឹងថាខ្សែការពារជើងចាស់ Leonardo Bonucci ដែលបានវិលត្រលប់ទៅលេងនៅក្លឹប Juventus បន្ទាប់ពីលេងបានមួយរដូវកាលជាមួយនឹងក្លិប AC Milan ហើយបច្ចុប្បន្នគាត់រកបាន ៥,៥ លានអឺរ៉ូក្នុងមួយរដូវកាល ។
កីឡាករ Mauro Icardi របស់ក្រុម Inter Milan , Blaise Matuidi និង Emre Can របស់ក្លឹប Juventus អាចរកបាន ៥ លានអឺរ៉ូក្នុងមួយរដូវកាល ខណៈ Edin Dzeko របស់ក្រុម AS Roma កីឡាករ Miralem Pjanic របស់ក្រុម Juventus និងខ្សែប្រយុទ្ធ Lorenzo Insigne និងខ្សែប្រយុទ្ធ កីឡាករ Dries Mertens របស់ក្លឹប Napoli សុទ្ធសឹងតែទទួលបានប្រាក់ឈ្នួល ៤,៥ លានអឺរ៉ូ ក្នុងមួយឆ្នាំដូចគ្នា ៕
ដោយ៖តារា