Borussia Dortmund ផ្ដាំទៅកាន់ក្លឹបតោខៀវថា Christian Pulisic មិនមែនសម្រាប់លក់នោះទេ

50623
  • លោក Maurizio Sarri ដែលជាអ្នកចាត់ការថ្មីរបស់ក្លឹបតោខៀវ Chelsea កំពុងមានសង្ឃឹមយ៉ាងមុតមាំក្នុងការកសាងខ្សែបម្រើរបស់គាត់ឡើងវិញ ហើយមើលឃើញថាកីឡាករវ័យ ១៩ ឆ្នាំម្នាក់គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ក្លឹប ។

    Image result for Pulisic

    នៅដើមខែនេះថាក្លឹប Borussia Dortmund បានជូនដំណឹងទៅក្រុមតោខៀវថាខ្សែបម្រើរូបនេះមានតម្លៃខ្លួន ៦៥ លានផោន ។ ទោះបីជាយ៉ាងណាក៏ដោយយោងតាមរបាយការណ៍ថ្មីមួយពីសារព័ត៌មាន Daily Mail បានឱ្យដឹងថាក្រុមយក្សរបស់ក្របខ័ណ្ឌ Bundesliga នឹងមិនចង់លក់ Christian Pulisic នៅរដូវក្តៅនេះទេ ។ កីឡាករអន្តរជាតិអាមេរិចរូបនេះនៅសល់កុងត្រារយៈពេលពីរឆ្នាំទៀតនៅលើកិច្ចសន្យារបស់គាត់ជាមួយក្លឹប Borussia Dortmund ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី