ផ្លូវការ!!! Aleix Vidal បានចាកចេញពី FC Barcelona វិលត្រឡប់ទៅកាន់ក្លឹប Sevilla វិញ

8926
  • គេហទំព័រផ្លូវការរបស់ក្លឹប FC Barcelona បានប្រកាសអំពីការផ្ទេរមួយដែលកីឡាករ Aleix Vidal បានវិលទៅកាន់ក្លឹប Sevilla វិញដែលគាត់បានផ្ទេរមកកាន់ក្លឹប Barcelona កាលពីរដូវកាល ២០១៥-១៦ ។

    Aleix Vidal បង្ហាញខ្លួនបានត្រឹមតែចំនួន ៤៩ លើកប៉ុណ្ណោះសម្រាប់ក្លឹប Barca ដោយសារតែរបួស និង ការបង្ហាញមិនទៀងទាត់ដែលភាគច្រើនកីឡារសញ្ជាតិអេស្ប៉ាញរូបនេះបានត្រឹមតែជាកីឡាករបម្រុងតែប៉ុណ្ណោះ ។ Aleix Vidal ស៊ុតបញ្ចូលទីបានចំនួន ៤ គ្រាប់ និងជួយឱ្យក្រុមឈ្នះពានចំនួន ៨ ពានរង្វាន់ផងដែរ ។

    Image result for Aleix Vidal

    សេចក្តីថ្លែងការណ៍របស់ក្លឹបបានបន្ថែមថា៖ “FC Barcelona បានសម្តែងការដឹងគុណចំពោះ Aleix Vidal ចំពោះការប្តេជ្ញាចិត្តរបស់គាត់ ហើយពួកយើងសូមជូនពរឱ្យគាត់ទទួលបានជោគជ័យគ្រប់ពេលវេលានៅថ្ងៃអនាគត” ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី