គ្រូ Juve៖​​ Real Madrid នៅតែជាក្រុមដែលមានការប្រកួតប្រជែងខ្ពស់ទោះមានឬគ្មាន Ronaldo

29163
  • លោក Massimiliano Allegri គ្រូបង្វឹករបស់ក្លឹប Juventus បាននិយាយបន្ទាប់ពីការបរាជ័យលើកទីដំបូង នៅរដ្ឋធានីវ៉ាស៊ីនតោនថា៖ “Real Madrid គឺជាក្រុមដ៏អស្ចារ្យហើយយើងរីករាយណាស់ដែលមាន Cristiano ជាពិសេសនៅលើឆាកអន្តរជាតិ និងបទពិសោធន៏ដែលគាត់បាននាំយកមកកាន់ក្លឹប “។

    Related image

    លោកបន្ដថា៖ “ទោះយ៉ាងណាក៏ដោយ Real Madrid នៅតែជាក្លឹបមួយដែលមានការប្រកួតប្រជែងខ្ពស់ទោះមានឬគ្មាន Cristiano ក៏ដោយ វានឹងក្លាយជាការរីករាយជាមួយនឹងការដឹកនាំខ្សែប្រយុទ្ធ Cristiano Ronaldo ហើយគាត់គឺជាកីឡាករកំពូលម្នាក់នៅលើពិភពលោកជាមួយ Lionel Messi ហើយខ្ញុំកំពុងទន្ទឹងរង់ចាំ ឯកសិទ្ធិក្នុងការហ្វឹកហាត់កីឡាករដ៏អស្ចារ្យម្នាក់នេះ “។

    Image result for Max Allegri with Cristiano Ronaldo

    គួរបញ្ជាក់ផងដែរ Cristiano Ronaldo បានផ្ទេរចេញពីក្លឹបអធិរាជស Real Mdrid ទៅកាន់ក្លឹបសេះបង្កង់ Juventus ក្នុងតម្លៃខ្លួន ១១៧ លានដុលារ ជាមួយកុងត្រារយះពេល ៥ ឆ្នាំ ។ Ronaldo ក៏បានចូលហ្វឹកហាត់ជាមួយក្លឹបថ្មីរបស់គាត់ក្នុងសប្ដាហ៍នេះផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី