Real Madrid ត្រៀមទិញខ្សែបម្រើឆ្នើមម្នាក់របស់ Spur ក្នុងករណីបើ Luka Modric ចាកចេញ

6963
  • ខ្សែបម្រើ Luka Modric របស់ក្លឹប Real Madrid ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ហើយក្លឹបនេះត្រូវបានគេរាយការណ៍ថាបានកំណត់អត្តសញ្ញាណកីឡាករដែលអាចជំនួសប្រធានក្រុមជម្រើសជាតិក្រូអាតនេះរួចហើយ ។

    Related image

    យោងតាមសារព័ត៌មាន Sport បានឱ្យដឹងថាក្លិប Real Madrid កំពុងតែដាក់សំណើមួយទៅកាន់ក្លឹប Tottenham Hotspur សម្រាប់ខ្សែបម្រើអន្តរជាតិដាណឺម៉ាក Christian Eriksen ក្នុងករណី Luka Modric ចាកចេញក្នុងទីផ្សាផ្ទេរកីឡាករនេះ ។ ម្ចាស់ពានរង្វាន់បាល់មាសពិភពលោកឆ្នាំ ២០១៨ ត្រូវបានក្លឹប Inter Milan តាមប្រម៉ាញ់នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយបើទោះបីជាលោក Florentino Perez និងលោក Julen Lopetegui បដិសេធថា Modric នឹងមិនចាកចេញក៏ដោយ ប៉ុន្តែគាត់ត្រូវបានគេនិយាយថាក្លឹបបានបើកទ្វារឱ្យចាកចេញនៅរដូវក្ដៅនេះ ។

    Image result for luka modric

    ការបោះពុម្ភផ្សាយជាច្រើនបានអះអាងថាខ្សែបម្រើ Eriksen អាចក្លាយជាគោលដៅមុនគេ ប្រសិនបើ Luka Modric សម្រេចចិត្តចាកចេញ ដោយសារគាត់ជាកីឡាករដែលមានចំណាប់អារម្មណ៍ខ្ពស់ក្នុងរដូវកាលថ្មីនេះ ។ ឧបសគ្គដែលអាចកើតមានក្នុងការនាំយកកីឡាករវ័យ ២៦ ឆ្នាំរូបនេះ សម្រាប់ក្លិប Real Madrid ដោយសារប្រធានក្លិប Tottenham Hotspur លោក Daniel Levy ដែលជាប់ឈ្មោះជាប្រធានក្លឹបដែលពិបាកក្នុងការចរចាជាមួយបំផុត ។

    Image result for Christian Eriksen

    ទោះជាយ៉ាងណាក៏ដោយក្លឹប Los Blancos ( Real ) ប្រហែលជាមានបំណងចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់លើកីឡាកររូបនេះដោយពិចារណាទៅលើការរួមចំណែករបស់គាត់ចាប់តាំងពីគាត់បានមកដល់ប្រទេសអង់គ្លេសកាលពី ៥ ឆ្នាំមុន ។

    Related image

    Christian Eriksen បានស៊ុតបញ្ចូលទីចំនួន ៥៦ គ្រាប់ និង បញ្ជូនបាល់ឲ្យគេស៊ុតបាន ៦៩ ដង ក្នុងការបង្ហាញខ្លួនចំនួន ២២៦ ប្រកួត ខណៈដែលរូបគេក៏ជាកីឡាករឆ្នើមក្នុងកម្រិតអន្តរជាតិផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី