លោក Lopetegui៖ Modric គឺជាកីឡាករដែលខ្ញុំស្រឡាញ់ ហើយគាត់នឹងនៅជាមួយយើងនៅរដូវកាលនេះ

32715
  • គ្រូបង្វឹកថ្មីរបស់ក្លឹប Real Madrid លោក Julen Lopetegui បានផ្តល់ព័ត៌មានថ្មីៗស្តីពីកីឡាករ Luka Modric នាពេលអនាគតដែលត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ក្របខ័ណ្ឌ Serie A ។

    Image result for Julen Lopetegui

    បន្ទាប់ពីការចាកចេញរបស់កីឡាករ Cristiano Ronaldo ទៅកាន់ក្លឹប Juventus ខ្សែបម្រើ Modric ដែលបានបង្ហាញខ្លួននៅវគ្គផ្ដាច់ព្រ័ត្រនៃការដណ្ដើមពានរង្វាន់ FIFA World Cup ជាមួយ ក្រូអាត កំពុងមានទំនាក់ទំទងនឹងក្លឹប Inter Milan ។

    Related image

    យោងតាមរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថាក្លឹប Inter បានបញ្ចប់ការចាប់អារម្មណ៍របស់ពួកគេទៅលើ Arturo Vidal ដែលបានចូលរួមជាមួយក្លឹប Barcelona ហើយឥឡូវនេះបានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅ Modric វិញ ។ ក្រុម Los Blancos បានឲ្យដឹងថា ប្រធានក្រុមក្រូអាតរូបនេះ អាចចាកចេញបានតែប្រសិនបើ Inter មានលុយចំនួន ៧៥០ លានអឺរ៉ូ ប៉ុន្តែលោក Lopetegui បាននិយាយថា Modric នឹងនៅជាមួយក្លឹបនៅរដូវកាលថ្មីនេះ ។

    Related image

    យោងតាមការសែត Marca ដែលបានដកស្រង់សម្ដីរបស់លោក Lopetegui ថា៖ “ខ្ញុំបាននិយាយជាមួយគាត់ ( Modric ) បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក ។ យើងនឹងនិយាយគ្នានៅថ្ងៃទី ៨ ដើម្បីមើលថាតើគាត់នឹងត្រៀមខ្លួនរួចរាល់ហើយឬនៅសម្រាប់នៅថ្ងៃទី ១៥ នេះ ប៉ុន្តែគាត់គឺជាកីឡាករដែលខ្ញុំស្រឡាញ់ ។ គាត់គឺជាកីឡាកររបស់ក្លិប Real Madrid ហើយគាត់នឹងនៅជាមួយយើង” ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី