PSG កំពុងតាមប្រម៉ាញ់តារាឆ្នើមម្នាក់របស់ក្លឹបបីសាចក្រហម Manchester United

42224
  • ម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 ក្លឹបអ្នកមាន Paris Saint-Germain ត្រូវបានគេរាយការណ៍ថាកំពុងតម្រង់ទិសដៅទៅលើការផ្ទេរកីឡាករមួយរូបរបស់ក្លិប Manchester United ដែលកំពុងផ្សារភ្ជាប់ជាមួយនឹងក្លឹបនៅតំបន់អ៊ឺរ៉ុបជាច្រើន ។

    Related image

    យោងទៅតាម The Sun បានឲ្យដឹងថា ក្លឹប PSG បានចូលរួមក្នុងការប្រកួតប្រជែងដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិអាហ្សង់ទីនខ្សែការពារ Marcos Rojo ។ Rojo ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹបបីសាចក្រហមនៅក្នុងការផ្ទេរនេះ ខណៈដែលលោក Jose Mourinho មើលទៅដូចជាមានបំណងចង់បានខ្សែការពារម្នាក់ទៀតនារដូវក្ដៅនេះ ។

    Image result for marcos rojo

    របាយការណ៍ដដែលនេះបានអះអាងទៀតថា PSG នឹងត្រូវប្រជែងជាមួយនឹងក្លឹប Everton, Marseille និង Zenit St. Petersburg ។ ទោះបីជាយ៉ាងណាក៏ដោយគេជឿថាក្លឹប Everton នៅតែជាក្លឹបឈានមុខគេសម្រាប់ខ្សែការពារអាហ្សង់ទីនរូបនេះ ហើយតម្លៃខ្លួនត្រូវគេជឿជាក់និងមានតម្លៃ ២០ លានផោន ។

    Image result for marcos rojo

    កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានបង្ហាញខ្លួន ១០៧ ប្រកួតឱ្យក្លឹបបិសាចក្រហមចាប់តាំងពីចូលរួមជាមួយក្លិបនេះពីក្លិប Sporting Lisbon កាលពីឆ្នាំ ២០១៤ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី