កីឡាករឆ្នើមៗទាំងអស់របស់ក្លឹប FC Barcelona បានវិលត្រឡប់ទៅហ្វឹកហាត់វិញអស់ហើយ

27650
  • តារាឆ្នើមជាច្រើននាក់របស់ក្លឹប FC Barcelona បានធ្វើការវិលត្រលប់មកហ្វឹកហាត់វិញហើយកាលពីថ្ងៃចន្ទកន្លងទៅនេះ ខណៈដែល Luis Suarez តារាបាល់ទាត់ពិភពលោកបានវិលត្រលប់មកធ្វើការវិញបន្ទាប់ពីថ្ងៃសម្រាករបស់រូបគេ ។

    Arturo Vidal greeted by his new teammates.

    Suarez, Philippe Coutinho, Ivan Rakitic, Samuel Umtiti, Yier Mina និង Thomas Vermaelen សុទ្ធសឹងបានហ្វឹកហាត់ជាលើកដំបូងចាប់តាំងពីការប្រកួត World Cup ។

    Lionel Messi, Marc-Andre ter Stegen, Gerard Pique, Sergio Busquets, Ousmane Dembele, Jordi Alba និង Sergi Samper ក៏បានចូលរួមផងដែរនៅពេលម្ចាស់ជើងឯកលីគកំពូលអេស្ប៉ាញទៅហ្វឹកហាត់នៅទីលាន Ciutat Esportiva Joan Gamper របស់ពួកគេ ។

    Messi និង Suarez ដែលស៊ុតបញ្ចូលទីរួមគ្នាបានចំនួន ៥៩ គ្រាប់ កាលពីរដូវកាលមុនបានឈរនៅក្បែរគ្នាដើម្បីធ្វើសន្និសីទកាសែតមួយមុនពេលដែលពួកគេចាប់ផ្ដើមហ្វឹកហាត់ ។

    Dembélé, during training at the Ciutat Esportiva

    Barca បានចូលលេងក្នុងការប្រកួតពានរង្វាន់អន្ដរជាតិនៅរដូវក្តៅនេះជាមួយក្រុមយុវជនរបស់ខ្លួនដោយទទួលបានលទ្ធផល ២-២ ជាមួយក្រុម Tottenham មុនពេលចាញ់ក្លឹប Roma និង Milan នៅសហរដ្ឋអាមេរិក ។

    គេរំពឹងថាកីឡាករសំខាន់ៗរបស់ក្លឹបនឹងមានវត្តមាននៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ Spanish Super Cup ជាមួយនឹងក្លឹប Sevilla នៅថ្ងៃអាទិត្យនេះ ។

    Morning training took place at a sunny Ciutat Esportiva Joan Gamper

    បន្ទាប់មក Barca នឹងត្រូវប្រកួតជាមួយនឹងក្លឹបខ្លាំងរបស់អាហ្សង់ទីន Boca Juniors នៅថ្ងៃទី ១៥ ខែ សីហា មុនពេលយុទ្ធនាការការប្រកួតនៅក្របខ័ណ្ឌ La Liga របស់ពួកគេចាប់ផ្តើម ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី