
ខ្សែបម្រើឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Toni Kroos ត្រូវបានជាប់ឈ្មោះជាកីឡាករបាល់ទាត់ឆ្នើមបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសអាល្លឺម៉ង់ដែលជាការឈ្នះជាលើកដំបូងក្នុងអាជីពរបស់គាត់ ។
Toni Kroos ដែលបានបញ្ចប់ការបោះឆ្នោតលើកទី ២ កាលពីឆ្នាំមុនដោយបានឈ្នះ ១៨៥ សំឡេងក្នុងចំណោម ៤៧៥ សន្លឹកដែលត្រូវបានប្រមូលដោយសមាគមអ្នកកាសែតកីឡាអាល្លឺម៉ង់ ។ តារាឆ្នើមរបស់ក្រុម Los Blancos រូបនេះបានផ្តួលមិត្តរួមជាតិខ្សែប្រយុទ្ធ Nils Petersen របស់ក្លិប Freiburg និងខ្សែការពារ Naldo របស់ក្លឹប Schalke ។
អតីតកីឡាកររបស់ក្លឹប Bayern Munich រូបនេះបានប្រាប់ Kicker ថា៖ “វាគឺជាហើយនឹងនៅតែជាកិត្តិយសដ៏ឆ្នើមប្រចាំឆ្នាំរបស់កីឡាករបាល់ទាត់ នេះគឺជារង្វាន់ដែលមិនងាយស្រួលក្នុងការទទួលបាន ហើយជាពិសេសមិនមែនគ្រប់គ្នាទេ” ។
អតីតគ្រូបង្វឹករបស់ក្លិប Bayern Munich លោក Jupp Heynckes ក៏ទទួលបានពានរង្វាន់ផងដែរ ខណៈដែលលោកត្រូវបានជាប់ឈ្មោះជាគ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំដោយបានផ្តួលលោក Domenico Tedesco គ្រូបង្វឹករបស់ក្លឹប Schalke និងគ្រូបង្វឹកក្រុមម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់នាពេលបច្ចុប្បន្នលោក Niko Kovac ៕
ដោយ៖តារា