លោក Jose Mourinho ព្រមានដល់ក្រុមប្រឹក្សាភិបាលក្លឹបថា តិចវេទនានៅរដូវកាលថ្មីនេះ

20801
  • លោក Jose Mourinho គ្រូបង្វឹកក្រុម Manchester United បានព្រមានក្រុមប្រឹក្សាភិបាលក្លឹបរបស់លោកដោយត្រង់បន្ទាប់ពីការខកចិត្តក្នុងការប្រកួតមិត្តភាពដោយក្រុមបិសាចក្រហមបានប្រកួតចាញ់ ក្លិប Bayern Munich ក្នុងលទ្ធផល ០-១ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ។

    Image result for Jose Mourinho

    បើទោះបីជាវាជាការប្រកួតមិត្តភាពមុនរដូវកាលក៏ដោយក៏ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ២០ សម័យកាលមួយនេះត្រូវបានផ្តួលដោយក្រុមរបស់លោក Niko Kovac កាលពីថ្ងៃអាទិត្យកន្លងទៅនេះដែលជាការព្រួយបារម្ភដ៏ធំមួយសម្រាប់អ្នកគាំទ្រជាច្រើនមុនពេលយុទ្ធនាការរដូវកាល ២០១៨/១៩ ។

    Image result for Jose Mourinho

    ក្រុម Man United ស៊ុតបាល់ចំគោលដៅបានតែ ១ ដងប៉ុណ្ណោះនិងគ្រប់គ្រងបាល់បានទេ ២៨% ប៉ុណ្ណោះនៅក្នុងកីឡាដ្ឋាន Allianz Arena ដែលធ្វើឱ្យលោក Mourinho ខ្វល់ខ្វាយអំពីការខ្វះខាតសកម្មភាពរបស់ក្រុមក្នុការទិញកីឡាករនៅទីផ្សារដោះដូរកីឡាករនេះ ។

    Image result for Manchester United vs bayern

    លោកបានប្រាប់ MUTV ថា៖ “ប្រសិនបើយើងមិនធ្វើឱ្យក្រុមរបស់យើងប្រសើរជាងមុនទេនោះវាជារដូវកាលដ៏លំបាកមួយសម្រាប់យើង ។ ក្លឹបផ្សេងទៀតដែលជាគូរប្រកួតប្រជែងជាមួយយើង ពួកគេពិតជាខ្លាំងហើយមានក្រុមដ៏អស្ចារ្យ ។ ឬពួកគេត្រូវបានវិនិយោគយ៉ាងច្រើនដូចជាក្រុមហង្សក្រហម Liverpool ដែលកំពុងទិញអ្វីៗគ្រប់យ៉ាងនិងគ្រប់គ្នា ។ នាយកប្រតិបត្តិរបស់ខ្ញុំដឹងពីអ្វីដែលខ្ញុំចង់បាន ហើយខ្ញុំនៅតែមានពេលពីរបីថ្ងៃទផតដើម្បីរង់ចាំមើលថាមានអ្វីកើតឡើង “។

    Related image

    ក្លឹបបីសាចក្រហម Manchester United បានចុះហត្ថលេខាលើកីឡាករ ៣ នាក់រួមមានខ្សែប្រយុទ្ធ Fred,  ខ្សែការពារ Diogo Dalot និងអ្នកចាំទី Lee Grant មុនរដូវកាលថ្មីមកដល់ ប៉ុន្តែរបាយការណ៍បានបង្ហាញថាកីឡាករ Toby Alderweireld និង Harry Maguire នៅតែស្ថិតនៅក្នុងបញ្ជីផ្ទេររបស់ពួកគេ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី