អ្នកចាំទី Thibaut Courtois ទទួលបានភ្លើងខៀវដើម្បីចាកចេញពីតោខៀវ ពីលោក Sarri ហើយ

53546
  • ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ដើម្បីចុះហត្ថលេខាលើអ្នកចាំទី Thibaut Courtois ដើម្បីនាំយកទៅកាន់រដ្ឋធានីរបស់អេស្ប៉ាញក្នុងពេលឆាប់ៗនេះ នេះបើយោងតាមការសែត Marca បានចុះផ្សាយ ។

    Image result for Thibaut Courtois

    អ្នកចាំទីសញ្ជាតិបែលហ្ស៊ិករូបនេះបានស្នើរទៅកាន់គ្រូបង្វឹកថ្មីរបស់ក្លឹបតោខៀវ Chelsea លោក Maurizio Sarri ដើម្បីផ្ទេរចេញ ហើយអ្នកចាំទីរូបនេះត្រូវបានផ្តល់ភ្លើងខៀវដើម្បីចាកចេញពីទីក្រុងឡុងហើយ ។

    Image result for Thibaut Courtois

    កិច្ចព្រមព្រៀងនេះអាចត្រូវបានបញ្ចប់ក្នុងរយៈពេលពីរបីម៉ោងក្រោយ ខណៈដែលម្ចាស់ជើងឯកក្របខ័ណ្ឌ UCL ក្លឹប Real Madrid ត្រូវបានគេរំពឹងថានឹងត្រូវចំណាយប្រាក់ប្រហែលចំនួន ៣៥ លានអឺរ៉ូសម្រាប់ម្ចាស់ស្រោមដៃមាសនៅវើលខាប់រូបនេះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី