បីសាចក្រហម បានច្រានចោលសំណើរ ៥០ លានអឺរ៉ូ + Mina និង Gomes របស់ FC Barcelona

37563
  • កាលពីដើមនេះការសែត Calciomercato របស់ប្រទេសអ៊ីតាលីបានរាយការណ៍ថាកំពូលខ្សែបម្រើ Paul Pogba បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប FC Barcelona រួចហើយ ។

    Image result for Paul Pogba

    ការសែត Mundo Deportivo របស់អេស្ប៉ាញបានបន្ថែមថា Barcelona មានឆន្ទៈក្នុងការដាក់បញ្ចូលកីឡាករខ្សែបម្រើ Andre Gomes និងខ្សែការពារ Yerry Mina ជាផ្នែកមួយនៃការផ្ទេរកីឡាករវ័យ ២៥ ឆ្នាំរូបនេះ ។ ទោះបីជាយ៉ាងណាក៏ដោយយោងទៅតាមអ្នកសារពត៌មានដ៏ល្បីរបស់អ៊ីតាលីលោក Gianluca Di Marzio បាននិយាយថា ក្លឹបបិសាចក្រហម Manchester United បានច្រានចោលនូវសំណើចំនួន ៥០ លានអឺរ៉ូ + Yerry Mina និង Andre Gomes សម្រាប់ការនាំយក Paul Pogba ទៅកាន់កីឡាដ្ឋាន Camp Nou បាត់ទៅហើយ ។

    Image result for Paul Pogba

    Manchester United ទទូចថាកីឡាករសញ្ជាតិបារាំងរូបនេះមិនមែនសម្រាប់លក់នោះទេ ហើយនឹងបន្តនៅកីឡាដ្ឋាន Old Trafford បន្តទៀតបន្ទាប់ពីការបិទទីផ្សាដោះដូរកីឡាករក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃទី ៩ ខែសីហា ខាងមុខនេះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី