
មកមើលពីការវិវត្តិរបស់កីឡាករអាស៊ាន៤នាក់គឺ ចាន់ វឌ្ឍនាកា និង កែវ សុខផេង កំពុងលេងនៅលីគម៉ាឡេស៊ី។ Kyaw Ko Ko និង Aung Thu កំពុងបន្តអាជីពនៅលីគកំពូលថៃ។
១.កែវ សុខផេង PKNP
កែវ សុខផេង បង្ហាញសក្តានុពលខ្ពស់ ក្នុងនាមជាកីឡាករកម្ពុជាទី១ដែលបានស៊ុតបញ្ចូលទីនៅលីគកំពូលម៉ាឡេស៊ី។ ប៉ុន្តែយ៉ាងណា គេនៅអង្គុយកៅអីបម្រុងពេល PKNP ចាញ់ Kedah FA ១-០។ នេះជាការចាប់ផ្តើមដ៏ល្អមួយ រួមទាំងអត្តចរិកដ៏ល្អរបស់គេ សុខផេង នឹងអាចធ្វើបាន។
២.ចាន់ វឌ្ឍនាកា – Pahang FA
បន្ទាប់ពីចាប់ផ្តើម២ប្រកួតដំបូងមិនបានល្អ ចាន់ វឌ្ឍនាកា រួមជាមួយក្លិប Pahang FA របស់ខ្លួន បានស្តារមុខមាត់ក្នុងជំនួបតទល់ Kelantan ដោយឈ្នះ ៣-០ ។ វឌ្ឍនាកា លេងបានល្អជាង កាលដែលក្រុមគេភ្លាត់ចាញ់ PKNS ១-០ កាលពីពាក់កណ្តាលសប្តាហ៍។ យ៉ាងណាក្តី អ្នកគាំទ្រ និងលោក Dollah Salleh នៅតែជឿជាក់លើ Messi កម្ពុជា ត្បិតដំណាក់កាលនេះ គ្រាន់តែការចាប់ផ្តើមប៉ុណ្ណោះ។
៣.Kyaw KoKo – Chiangrai United
រឿងដ៏ល្អមួយរបស់ Ronaldo មីយ៉ាន់ម៉ា ដែលបានចូលរួមជាមួយក្លិបជើងឯក Thai League Cup ហើយបើកឆាកលីគរបស់គេ ឈ្នះ ១-០ ទៅលើ Chonburi។ ដំបូងឡើយគេនៅកៅអីបម្រុង ប៉ុន្តែបានប្តូរចូលនៅនាទីទី៧៧ ជំនួសខ្សែបម្រើ Bajram Nebihi ។ ការបង្ហាញខ្លួនដំបូងនេះ គាត់ពុំអាចជួយក្រុមបានច្រើនឡើយ ប៉ុន្តែបើនៅតែព្យាយាម គាត់នឹងអាចបង្កើតកំណត់ត្រាស៊ុតបញ្ចូលទីនៅលីគថៃបាន។
៤.Aung Thu – Myanmar and Police Tero
អ្នកគាំទ្រក្លិប Police Tero បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្រាប់ពេជ្រមីយ៉ាន់ម៉ារូបនេះ។ ពួកគេសង្ឃឹមថា Aung Thu នឹងធ្វើបានល្អបំផុត ក្នុងរដូវកាលដំបូងរបស់ខ្លួន។ ប្រកួតផ្លូវការទី១នៅលីគកំពូលថៃ Aung Thu ប្រើពេលតែ៩នាទីដំបូងប៉ុណ្ណោះ ដើម្បីស៊ុតគ្រាប់បាល់បើកឆាក កាលពីថ្ងៃអាទិត្យកន្លងទៅ។
តើអ្នកទាំងអស់គ្នាគិតថាកីឡាកររូបណានិងទទួលបានជោគជ័យជាងគេ?
ដោយ៖ តារា