
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលអ្នកចាំទីចំនួន ៦ នាក់ដែលអាចជំនួសអ្នកចាំទី Thibaut Courtois ដែលជាអ្នកចាំទីក្រុមជម្រើសជាតិបែលហ្ស៊ិកដែលបានចាកចេញទៅកាន់ក្លឹប Real Madrid ក្នុងពេលឆាប់ៗនេះ ។
អ្នកចាំទីវ័យ ២៦ ឆ្នាំរូបនេះត្រូវបានគេនិយាយថាកំពុងព្យាយាមបង្ខំឱ្យក្លឹបផ្ទេរខ្លួនទៅកាន់ក្លឹប Real Madrid ខណះរូបគេបានបញ្ចេញចេតនាត្រង់ដោយមិនទៅធ្វើការហ្វឹកហាត់កាលពីថ្ងៃចន្ទតាមថ្ងៃកំណត់របស់ក្លឹប ហើយក៏មិនបានចូលរួមក្នុងការប្រកួតនៅថ្ងៃអាទិត្យពេលក្លឹប Chelsea ប៉ះ Manchester City នោះឡើយ ។ Thibaut Courtois បានប្រាប់ទៅក្លឹបនៅទីក្រុងឡុងត្រង់ៗថាគាត់ចង់ចាកចេញមុនពេលបិទទីផ្សាដោះដូរកីឡាករនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ។ ដូច្នេះក្នុងស្ថាននេះបានបង្ខំឲ្យក្លឹបតោខៀវ Chelsea ស្វះស្វែងរកអ្នកចាំទីថ្មី ហើយអ្នកចាំទី ៦ នាក់ដែលគេសម្លឹងឃើញសាកសមបំផុតសម្រាប់ជំនួសកន្លែងរបស់អ្នកចាំទីរបស់ជម្រើសជាតិ បែលហ្ស៊ិក រូបនេះ៖
១/ អ្នកចាំទី Kepa Arrizabalaga របស់ក្លឹប Athletic Bilbao
២/ អ្នកចាំទី Pepe Reina របស់ក្លឹប AC Milan
៣/ អ្នកចាំទី Jack Butland របស់ក្លឹប Stoke City
៤/ អ្នកចាំទី Jordan Pickford របស់ក្លឹប Everton
៥/ អ្នកចាំទី Kevin Trapp របស់ក្លឹប Paris Saint Germain
៦/ អ្នកចាំទី Jan Oblak របស់ក្លឹប Atletico Madrid
តើអ្នកចាំទីរូបណាដែលសាកសមបំផុតសម្រាប់ទៅជំនួសកន្លែងរបស់អ្នកចាំទីដៃស្អិត Thibaut Courtois នៅពេលដែលគាត់ចាកចេញ?
ដោយ៖តារា