នេះជាហេតុផលចុងក្រោយបំផុតដែលធ្វើឱ្យ Paul Pogba ចង់ចាកចេញពីក្លឹបរឹតតែខ្លាំង

9332
  • ខ្សែបម្រើ Paul Pogba មានការខឹងសម្បាយ៉ាងខ្លាំងចំពោះសេចក្តីអធិប្បាយរបស់លោក Jose Mourinho ដែលជាអ្នកគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United នៅលើការប្រកួតបាល់ទាត់ FIFA World Cup 2018 ដែលត្រូវបានគេនិយាយថាជាហេតុផលចុងក្រោយបំផុតដែល Pogba ចង់ចាកចេញពីបិសាចក្រហម ។

    Image result for Paul Pogba

    កីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្លឹប FC Barcelona ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះជាមួយនឹងរបាយការណ៍ជាច្រើនបានលើកឡើងថាភ្នាក់ងាររបស់គាត់គឺលោក Mino Raiola កំពុងព្យាយាមធ្វើកិច្ចព្រមព្រៀងមួយដើម្បីនាំគាត់ទៅកាន់ក្លឹបនៅតំបន់កាតាឡាននៅក្នុងទីផ្សាផ្ទេរនេះ ។ Paul Pogba បានវិលត្រលប់មកហ្វឹកហាត់វិញកាលពីព្រឹកថ្ងៃចន្ទក្រោយពីសម្រាករយៈពេលយូរបន្ទាប់ពីយុទ្ធនាការ World Cup ជាមួយបារាំងដែលរូបគេបានទទួលការកោតសរសើរយ៉ាងខ្លាំង។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះត្រូវបានគេជឿជាក់ថាក្លឹបបានបើកទ្វារឱ្យចាកចេញ ដោយសារតែទំនាក់ទំនងរបស់គាត់ជាមួយលោក Mourinho ដែលមិនមានភាពល្អប្រសើរទោះបីរូបគេបានបង្ហាញពីភាពវិជ្ជមានរបស់គាត់នៅក្នុងប្រទេសរុស្ស៊ីក៏ដោយ ។

    Image result for Paul Pogba WITH Jose Mourinho

    គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះបានធ្វើជាវាគ្មិនសម្រាប់កម្មវិធីបាល់ទាត់មួយក្នុងអំឡុងពេលនៃយុទ្ធនាការការប្រកួតបាល់ទាត់ពិភពលោក ហើយបានធ្វើការអត្ថាធិប្បាយមួយចំនួនអំពីកីឡាករដែលត្រូវបានគេរាយការណ៍ថាបានធ្វើឱ្យ Pogba មិនសប្បាយចិត្ត ។ ជំនួសឱ្យការសរសើរកីឡាកររូបនេះលោក Mourinho ចង់ឱ្យខ្សែបម្រើរូបនេះយល់ថាហេតុអ្វីបានជារូបគេធ្វើបានយ៉ាងល្អសម្រាប់ប្រទេសរបស់លោកនៅក្នុងប្រទេសរុស្ស៊ី ហើយលោកក៏បានលើកឡើងថាវាមិនមែនជាកំហុសរបស់លោកទេដែល Pogba លេងមិនបានល្អឱ្យក្រុមរហូតមកដល់ពេលនេះ ។

    Related image

    មតិយោបល់ទាំងនោះត្រូវបានគេជឿជាក់ថាជាការដុតភ្លើងចំបើងចុងក្រោយសម្រាប់ Pogba ទោះបីជាការសែត Daily Mail បានអះអាងថាក្លឹបមិនមានបំណងលក់ខ្សែបម្រើនេះក៏ដោយ ។ កីឡាកររូបនេះត្រូវបានគេរាយការណ៍ថាត្រូវបានទទួលបានការចាប់អាម្មរណ៍ពីសំណាក់ក្លឹប Barcalona និង Juventus ក្នុងការផ្ទេរនេះ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី