Chelsea បង្ខំចិត្តចាយលុយ ៩២ លានដុលារក្នុងការចុះកុងត្រាជាមួយអ្នកចាំទី Kepa ប្រសិន Courtois ចេញ

9442
  • ក្លឹប Chelsea បានត្រៀមខ្លួនរួចជាស្រេចដើម្បីនាំយកអ្នកចាំទី Kepa Arrizabalaga របស់ក្លឹប Athletic Bilbao ក្នុងតម្លៃខ្លួន  ៨០ លានអឺរ៉ូ ( ៩២ លានដុលារ ) ខណះ  Thibaut Courtois កំពុងតែបង្ខំឲ្យក្លឹបលក់រូបគេទៅឲ្យក្លឹប Real Madrid ។

    Image result for Kepa Arrizabalaga

    Athletic Bilbao បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងមិនទទួលយកការដេញថ្លៃណាមួយសម្រាប់ Kepa នោះទេមានន័យថាក្រុមតោខៀវត្រូវបំពេញតាមតំលៃទិញផ្ដាច់កុងត្រារបស់គាត់ដើម្បីបន្តនាំយកអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ ។ គេជឿជាក់ថាឥឡូវនេះ Chelsea បានយល់ព្រមបង់ប្រាក់ថ្លៃទាំងអស់ដើម្បីធានាទិញបានអ្នកចាំទីរូបនេះ ។ ការផ្លាស់ប្តូរនេះនឹងបំបែកកំណត់ត្រាផ្ទេររបស់ក្លឹបដែលបានកំណត់កាលពីរដូវកាលមុននៅពេលដែលក្លិប Chelsea បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Alvaro Morata ក្នុងកិច្ចព្រមព្រៀងដំបូងដែលមានទឹកប្រាក់ដល់ទៅ ៥៨ លានផោន ( ៧៥ លានដុលារ ) កើនឡើងដល់ ៧០ លានផោន ( ៩០ លានដុល្លា រ) ពីក្លិបអធិរាជស Real Madrid ។ ប្រសិនបើការផ្ទេរនេះកើតឡើងពិតមែននោះនឹងធ្វើឱ្យ Kepa ក្លាយជាអ្នកចាំទីដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ដែលថ្លៃជាងអ្នកចាំទី Alisson ដែលបានផ្ទេរក្នុងតម្លៃខ្លួន ៦៥ លានផោន ( ៨៥ លានដុល្លារអាមេរិក ) ពីក្លឹប AS Roma ទៅក្លឹបហងក្រហម Liverpool ។

    Image result for Kepa Arrizabalaga

    ក្រុមតោខៀវ Chelsea បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ពួកគេនៅពេលពួកគេចរចារពីការចាកចេញរបស់ Courtois ។ Goal បានឲ្យដឹងថា អ្នកតំណាងរបស់ Kepa ឥឡូវនេះកំពុងតែពិភាក្សាជាមួយក្រុមតោខៀវទាក់ទងនឹងលក្ខខណ្ឌផ្ទាល់ខ្លួន ។ ទន្ទឹមនឹងនេះដែរ Courtois ក៏មិនបានបង្ហាញខ្លួនសម្រាប់រយៈពេលពីរថ្ងៃដំបូងនៃការហ្វឹកហាត់បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកបើទោះបីជាត្រូវបានគ្រោងនឹងវិលត្រឡប់កាលពីថ្ងៃចន្ទសម្រាប់ការធ្វើតេស្តសុខភាពនៅមុនរដូវកាលថ្មី ។ ក្លិប Real Madrid ចង់ទទួលបាន Courtois ក្នុងតម្លៃខ្លួន ៣១ លានផោន ( ស្មើនឹង ៤០ លានដុល្លារអាមេរិក ) មានន័យថា Chelsea នឹងត្រូវស្វែងរកលុយបន្ថែមទៀត ដែលចាំបាច់ដើម្បីចុះហត្ថលេខាលើអ្នកចាំទី Kepa ពីក្លឹប Athletic Bilbao ។ ក្រុម Los Blancos ក៏មិនទាន់បានឈានដល់ដំណាក់កាលដ៏សំខាន់ណាមួយក្នុងការស្វែងរកអ្នកចាំទីអន្តរជាតិប៊ែលហ្ស៊ិកនោះទេ ខណៈដែលក្រុមតោខៀវ Chelsea កំពុងរង់ចាំការផ្លាស់ប្តូរកីឡាកររបស់ពួកគេមុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ។

    Image result for Courtois

    ពិតណាស់ក្រុមតោខៀវត្រូវប្រឈមនឹងការចំណាយច្រើនជាងអ្វីដែលពួកគេធ្លាប់បានគ្រោងទុកមុនបន្ទាប់ពីការបរាជ័យក្នុងការនាំយកអ្នកចាំទី Alisson Becker ដែលជាគោលដៅដំបូងរបស់ពួកគេ ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី