
លោក Bruno Genesio គ្រូបង្វឹករបស់ក្លឹប Lyon មិនអាចផ្តល់ការធានាលើអនាគតរបស់កីឡាករ Nabil Fekir នៅក្លិបនេះបានឡើយ ។ ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះគឺខិតជិតចូលរួមជាមួយក្រុមហង្សក្រហមកាលពីខែ កក្កដា មុនពេលក្លឹបយក្សនៅក្របខ័ណ្ឌ Ligue 1 មួយនេះបានដកខ្លួនចេញពីការចរចាផ្ទេរនោះ ។
Chelsea ដែលបានផ្តួល Lyon ក្នុងការស៊ុតបាល់ប៉េណាល់ទីក្នុងការប្រកួតដណ្តើមពានអន្តរជាតិមួយកាលពីថ្ងៃអង្គារយប់មិញនោះកំពុងតែមានទំនាក់ទំទងជាមួយនឹងការផ្ទេរកីឡាករវ័យ ២៥ ឆ្នាំរូបនេះ ខណៈដែលក្លិប Real Madrid ក៏ត្រូវបានគេនិយាយថាក៏កំពុងចាប់អារម្មណ៍ផងដែរ ។
Fekir បានវិលត្រឡប់មកហ្វឹកហាត់ជាមួយ លីយ៉ុង វិញនៅសប្តាហ៍នេះ ប៉ុន្តែអ្នកចាត់ការរបស់គាត់ក៏បានបង្ហាញចំណាប់អារម្មណ៍បន្ថែមទៀតអំពីកីឡាកររូបនេះដោយនិយាយថា៖ ” វាលឿនពេកក្នុងការនិយាយ ។ គាត់ចង់ចាកចេញនៅចុងបញ្ចប់នៃរដូវកាលមុន ប៉ុន្តែបានត្រលប់មកហ្វឹកហាត់វិញកាលពីម្សិលមិញហើយរីករាយ ។ តើនរណាដឹង? វាអាចនឹងមានឱកាសលេចឡើងមុនពេលចុងបញ្ចប់ទីផ្សារនេះ ។ ប៉ុន្តែឥឡូវនេះគាត់គឺជាកីឡាកររបស់ Lyon “។
ក្លឹប Olympique Lyonnais ចាប់ផ្តើមយុទ្ធនាការដំបូងនៅក្នុងក្របខ័ណ្ឌ Ligue 1 របស់ខ្លួនដោយត្រូវប្រកួតតទល់ជាមួយនឹងក្លឹប Amiens នៅថ្ងៃអាទិត្យ ទី ១២ ខែ សីហា នេះ ៕
ដោយ៖តារា