Chelsea និង Real Madrid កំពុងចរចារគ្នាលើការផ្ទេរ Mateo Kovacic ក្នុងលក្ខខណ្ឌខ្ចីជើង

9331
  • ខ្សែបម្រើ Mateo Kovacic កំពុងស្ថិតក្នុងការពិភាក្សាលើការផ្ទេរទៅកាន់ក្រុមតោខៀវ Chelsea ពីក្លិប Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើង ខណៈដែលកីឡាករអន្តរជាតិក្រូអាស៊ីរូបនេះកំពុងព្យាយាមរត់គេចពីក្លឹបដែលទុកខ្លួនត្រឹមជាកីឡាករបម្រុង ។

    Image result for Mateo Kovacic

    លក្ខខណ្ឌនៃការផ្ទេរនេះនៅមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែម៉ាឌ្រីដមានបំណងចង់ឲ្យខ្ចីជើងកីឡាករវ័យ ២៤ ឆ្នាំរូបនេះដោយមិនមានជម្រើសក្នុងការទិញផ្ដាច់នោះទេ ខណៈពេលដែល Chelsea នឹងជំរុញឱ្យមានជម្រើសទិញមួយខណៈដែលកិច្ចពិភាក្សារវាងក្លឹបនឹងបន្ត ។ អ្នកចាត់ការថ្មីរបស់ក្រុមតោខៀវលោក Maurizio Sarri បានសម្តែងនូវបំណងប្រាថ្នារបស់គាត់ក្នុងការនាំយកខ្សែបម្រើម្នាក់នេះ ហើយគាត់ចង់បន្ថែមកីឡាករម្នាក់ទៀតដែលមានលក្ខណៈពិសេសខុសៗគ្នាទៅនឹងរដូវកាលមុន ។

    Related image

    Chelsea បានព្យាយាមចុះហត្ថលេខាលើកីឡាកររបស់រុស្ស៊ី Alexsandr Golovin ប៉ុន្តែកីឡាកររូបនេះត្រូវបានជ្រើសរើសយកក្លឹប AS Monaco ក្រោមហេតុផលចង់អភិវឌ្ឍន៍ខ្លួនបន្ដ ។ ក្លឹប តោខៀវក៏ទំនងជានឹងលក់ចោលខ្សែបម្រើកណ្តាលម្នាក់មុនពេលការបិទទីផ្សារនៅថ្ងៃព្រហស្បតិ៍ស្អែកនេះផងដែរ ។ ទន្ទឹមនឹងនេះដែរអនាគតអ្នកចាំទី Thibaut Courtois ជាមួយក្លឹប Chelsea ក៏កំពុងរក្សាការពិភាក្សាគ្នារវាងក្លឹប ខណៈពេលដែលអ្នកចាំទីរូបនេះប្រហែលជាមានតម្លៃខ្លួន ៣៥ លានអឺរ៉ូ ( ៣១ លានផោន / ៤១ លានដុល្លារ ) នៅពេលផ្ទេរទៅ Real Madrid ។

    Image result for Kepa Arrizabalaga

    អ្នកចាំទី Kepa Arrizabalaga របស់ក្លឹប Athletic Bilbao ដែលគេជឿជាក់ថានឹងមានរតម្លៃផ្ទេរ ៨០ លានអឺរ៉ូ (ស្មើនឹង ៩២ លានដុល្លារអាមេរិក ) នឹងក្លាយជាកីឡាកររបស់ក្លឹប Chelsea ដែលមានតម្លៃខ្លួនថ្លៃបំផុតរបស់ក្លឹប ហើយក៏ជាអ្នកចាំទីដែលមានតម្លៃថ្លៃបំផុតក្នុងលោកផងដែរប្រសិនបើការផ្ទេរកើតឡើង ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី