ស្រឡាញ់ជីវិតសូមគោរពច្បាប់! គ្រាន់មួយថ្ងៃសោះ យានយន្តល្មើសច្បាប់ ១,២៤៣គ្រឿងត្រូវបានផាកពិន័យ

11107

យានយន្តល្មើសច្បាប់សរុបចំនួន ១,២៤៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៩៤៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ កាលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ។

របាយការណ៍បានបញ្ជាក់ថា ដោយឡែកក្នុងរយៈពេល៨ថ្ងៃ (ចាប់ពីថ្ងៃ១ ដល់ថ្ងទី០៨ ខែកក្កដា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៩,៦៤២គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៧,១០៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស។

ជាមួយគ្នានេះ របាយការណ៍ដដែលបានវាយតម្លៃរយៈពេល៨ថ្ងៃ នៃខែកក្កដានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដោយបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី