Ribery ជំរុញឱ្យ Boateng បន្តនៅ Bayern ខណះក្លឹបបីសាចក្រហមកំពុងចាប់អារម្មណ៍ចង់បាន

27498
  • ខ្សែបម្រើ-ប្រយុទ្ធ Frank Ribery បានជំរុញឱ្យមិត្តរួមក្រុមរបស់គាត់ឲ្យបន្ដលេងនៅកីឡាដ្ឋាន Allianz Arena ដោយនិយាយថា៖ “ខ្ញុំធ្លាប់លេងជាមួយ Jerome អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយខ្ញុំសង្ឃឹមថាគាត់នឹងនៅជាមួយយើងពីព្រោះគាត់គឺជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ខ្ញុំ គាត់ជាខ្សែការពារកណ្តាលដ៏ល្អបំផុតម្នាក់នៅក្នុងពិភពលោក”។

    Related image

    ខ្សែការពារម្នាក់ទៀតរបស់ក្លឹប Bayern កីឡាករ David Alaba ក៏ចង់លេងជាមួយ Jerome Boateng ផងដែរ ។ គាត់ទទូចថាការចាកចេញរបស់ខ្សែការពារវ័យ ២៩ ឆ្នាំនេះគឺជាការបាត់បង់ដ៏ធំធេងចំពោះក្លឹបអាឡឺម៉ង់ ។ យើងទាំងអស់គ្នាសោកសៅ ព្រោះគាត់គឺជាកីឡាករលំដាប់ពិភពលោកដែលជាកីឡាករល្អបំផុតម្នាក់នៅក្នុងតំណែងរបស់គាត់ ។

    ប្រធានក្លឹបលោក Karl-Heinz Rummenigge បានអះអាងថាលោកអាចធ្វើការបញ្ចប់ការលក់វិញភ្លាមៗបាន ១០០% នេះបើយើងតាមបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយដោយលោកបាននិយាយថា ៖ “ទាំងយើងនិងគ្រូបង្វឹកមានមតិថាប្រសិនបើកីឡាករម្នាក់ឬផ្សេង ចង់ចាកចេញយើងនឹងដោះស្រាយវាយ៉ាងម៉ត់ចត់ “៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី