រដ្ឋបាលខេត្តសៀមរាប ព្រមានគណនីនិងផេកមួយចំនួន ដែលប្រើប្រាស់និមិត្តសញ្ញារដ្ឋបាល ឱ្យបញ្ឈប់ជាបន្ទាន់

8739

ក្រោយពីឃើញមានគណនី និងផេកមួយចំនួន បានប្រើប្រាស់ឈ្មោះនិងនិមិត្តសញ្ញារបស់រដ្ឋបាលខេត្តសៀមរាប ពេលនេះរដ្ឋបាលខេត្តបានព្រមាននិងណែនាំឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ នេះបើយោងតាមផេកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ។

និមិត្តសញ្ញារបស់រដ្ឋបាលខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ដោយរយៈពេលប៉ុន្មានថ្ងៃនេះ រដ្ឋបាលខេត្តសង្កេតឃើញថាមានគណនី និងផេកហ្វេសបុកមួយចំនួនបានយកនិមិត្តសញ្ញារបស់រដ្ឋបាលខេត្តសៀមរាបទៅប្រើប្រាស់។ ដើម្បីជៀសវាងការភាន់ច្រឡំពីសំណាក់សាធារណជន រដ្ឋបាលសូមណែនាំដល់ម្ចាស់គណនី និងផេកដែលបានយកនិមិត្តសញ្ញារបស់រដ្ឋបាលខេត្តសៀមរាប ទៅប្រើប្រាស់ ឬមានបំណងយកទៅប្រើប្រាស់ សូមបញ្ឈប់ជាបន្ទាន់។

រដ្ឋបាលខេត្តសៀមរាបសង្កត់ធ្ងន់ថា ក្នុងករណីនៅបន្តទៅប្រើប្រាស់បន្តទៀត រដ្ឋបាលខេត្តនឹងចាត់វិធានការជាផ្លូវការ និងសង្ឃឹមម្ចាស់ផែក និងគណនីទាំងនេះ អនុវត្តតាមការជូនដំណឹងនេះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមជម្រាបជូនសាធារណជនថា រដ្ឋបាលខេត្ត មានផេកផ្លូវការថា៖ “រដ្ឋបាលខេត្តសៀមរាប/siem reap provincial hall” ៕

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី