ត្រៀមប្អូនៗ! សាលារៀនអាចបើកឡើងវិញ នៅខែក្រោយនេះ ប៉ុន្តែស្ថិតក្នុងដំណាក់កាលទី១ ប៉ុណ្ណោះ

12032

សាលារៀនមួយចំនួនដែលមានស្ដង់ដារសុវត្ថិភាពខ្ពស់ អាចនឹងត្រូវបើកដំណើរការឡើងវិញ ក្រោយពីផ្អាកអស់មួយរយៈធំ ដោយសារការរីករាលដាលនៃវីរុសកូវីដ-១៩។

រូបតំណាង

ក្រសួងអប់រំ យុវជន និងកីឡា នឹងដាក់សំណើរទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីអនុញ្ញាតឱ្យដំណើរការសាកល្បង ដំណាក់កាលទី១ នូវសាលារៀនស្តង់ដារសុវត្ថិភាពខ្ពស់មួយចំនួន ក្នុងកំឡុងខែសីហា ឆ្នាំ២០២០នេះ។
បើយោងតាមអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានឱ្យដឹងថា យោងតាមស្មារតីប្រជុំអន្តរក្រសួង ក្រសួងអប់រំ យុវជន និងកីឡា នឹងស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល នូវវិធានការចាំបាច់សម្រាប់ការបើកដំណើរការសាលារៀនដំណាក់កាលទី១ ដោយកំណត់ឱ្យគ្រឹះស្ថានសិក្សាត្រូវចុះកិច្ចសន្យាទទួលខុសត្រូវលើការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកដូចជា៖ ការអនុវត្តលក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទកូវីដ-១៩, ការរៀបចំបរិស្ថានសាលារៀន និងថ្នាក់រៀនឲ្យស្របតាមស្តង់ដាសុវត្ថិភាពសុខភាពសិក្សា, ការរក្សាគម្លាតសុវត្ថិភាព, ការវាស់កំដៅបុគ្គលជាប្រចាំ, និងការលាងដៃជាប្រចាំ ការពាក់ម៉ាស ជាដើម។

រូបតំណាង

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំខាងលើបានបញ្ជាក់ទៀតថា ក្រសួងអប់រំ យុវជន និងកីឡានឹងចុះត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ឺងម៉ាត់លើការអនុវត្តរបស់គ្រឹះស្ថានសិក្សាផ្អែកតាមបទពិសាធន៍ និងការវាយតម្លៃការអនុវត្តដំណាក់កាលទី១ ទើបក្រសួងអប់រំ យុវជន និងកីឡាអាចកំណត់បាននូវជំហ៊ានបន្តបន្ទាប់សម្រាប់ដំណាក់កាលទី២ និងទី៣៕

ដោយ៖ ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី