
អធិរាជស Real Madrid បានប្រកាសពីការចុះហត្ថលេខាលើអ្នកចាំទីសញ្ជាតិ បែលហ្សិក Thibaut Courtois ពីក្រុមតោខៀវ Chelsea ក្រោមកិច្ចសន្យារយៈពេល ៦ ឆ្នាំ ។
យោងតាមរបាយការណ៍ពីវិបសាយ Tribuna បានឱ្យដឹងថាអ្នកចាំទីរបស់បែលហ្ស៊ិករូបនេះបានចូលរួមជាមួយក្លឹប Real Madrid នៅក្នុងតម្លៃខ្លួនប្រហែល ៣៥ លានផោន ។ បន្ទាប់ពីពិនិត្យសុខភាពរួចនៅថ្ងៃស្អែក Courtois ក៏នឹងត្រូវបង្ហាញខ្លួននៅកីឡាដ្ឋាន Bernabeu ជាផ្លូវការផងដែរ ។ វាមិនច្បាស់ទេថាតើតួនាទីអ្វីដែលនឹងត្រូវរក្សាទុកសម្រាប់ Keylor Navas ដោយអ្នកចាំទីពីរនាក់អាចត្រូវបានបង្ខំឱ្យចែករំលែកការប្រកួតផ្សេងគ្នា ៕
ដោយ៖តារា