ស្មាតហ្វូនកម្រិតថវិការបស់ Samsung Galaxy A31 ឋិតក្នុងដំណាក់កាលត្រួតពិនិត្យ

13068

ស្មាតហ្វូន​Samsung Galaxy A31 របស់ក្រុមហ៊ុនយក្ស​កូរ៉េខាងត្បូង​បាននិងកំពុងឋិតនៅក្នុងដំណាក់កាលត្រួតពិនិត្យឡើងវិញ ។ ស្មាតហ្វូននេះ​បំពាក់ដោយអេក្រង់ប្រភេទ Super AMOLED ទំហំ ៦,៤ អ៊ីញ ថ្មកម្លាំងខ្លាំង 5,000 mAh គាំទ្របច្ចេកវិទ្យាសាកថ្មលឿន​១៥វ៉ាត់ ។ ស្មាតហ្វូននេះប្រកាសដំបូងនៅថ្ងៃទី២៤ ខែមីនា ហើយនៅថ្ងៃទី​២៧ ខែមេសា ឆ្នាំ២០២០ ប្រកាសលក់ផ្លូវការ ។

Samsung Galaxy A31 មានរូបរាង​ 159.3×73.1×8.6mm ទម្ងន់ 185 ក្រាម។ កម្រិតច្បាស់បង្ហាញ​នៅលើអេក្រង់ទំហំ 1080×2400 ភីកសែល ជាមួយផ្ទៃសមាមាត្រ 20:9 Aspect Ratio កម្រិតដង់ស៊ីតេអេក្រង់ 411ppi។ ស្មាតហ្វូន Galaxy A31 បំពាក់ដោយឈីប Mediatek MT6768 Helio P65 (12nm) ស៊ីភីយូ Octa-core (2×2.0 GHz Cortex-A75 & 6×1.7 GHz Cortex-A55) ជីភីយូ Mali-G52 MC2 ។ វាមានជម្រើសរ៉េមទំហំ​៤ជីហ្គាបៃ​ អង្គផ្ទុកទិន្នន័យខាងក្នុងទំហំ​៦៤ជីហ្គាបៃ, ជម្រើសរ៉េមទំហំ​៦ជីហ្គាបៃ អង្គផ្ទុកទិន្នន័យខាងក្នុង​ទំហំ​១២៨ជីហ្គាបៃ និងអាចបន្ថែមអង្គផ្ទុកតាមរយៈដោតកាតមេម៉ូរីកាត eMMC 5.1 និង microSDXC ។

ស្មាតហ្វូននេះ ប្រតិបត្តិការដោយប្រព័ន្ធ Android 10 ស្រោបបច្ចេកវិទ្យា One UI 2.0 ។ Galaxy A31 ផ្តល់ជូនកាមេរ៉ាប្រភេទ Wide ទំហំ 48 MP កម្រិត Aperture f/2.0 សមមូល ២៦មីល្លីម៉ែត្រ សេនស័រខ្នាត 1/2.0″ សមត្ថភាពផលិតរូបភាពកម្រិត 0.8µm ភ្ជាប់ជាមួយបច្ចេកវិទ្យាចាប់ចំណុចហ្វ័រខឹស PDAF​ផងដែរ ។ កាមេរ៉ា ប្រភេទ Ultra Wide Angle មួយគ្រាប់ ទំហំ ៨មេហ្គាភីកសែល កម្រិត Aperture f/2.2 អាចថតប្លង់ទូលាយបាន១២៣ដឺក្រេ មានសេនស័រខ្នាត 1/4.0″ សមត្ថភាពផលិតរូបភាព 1.12µm ។ កាមេរ៉ាប្រភេទ Macro មួយគ្រាប់ ទំហំ៥មេហ្គាភីកសែល កម្រិត Aperture f/2.4 និងកាមេរ៉ាប្រភេទ Depth មួយគ្រាប់​ទំហំ៥មេហ្គាភីកសែល កម្រិត Aperture f/2.4 មានជំនួយពន្លឺ LED Flash ថតនៅពេលយប់ងងឹត និងគាំទ្រការថតរូបភាព​បែប Panorama, HDR ជាដើម ។ រីឯកាមេរ៉ា​មុខ​១គ្រាប់ ទំហំ​២០មេហ្គាភីកសែល កម្រិត Aperture f/2.2 ។ កាមេរ៉ាក្រោយអាចថតវីដេអូ 1080ភីកសែល ល្បឿន 30fps កាមេរ៉ាមុខ ថតវីដេអូបាន 1080ភីកសែល ល្បឿន 30fps ។

សូមបញ្ជាក់ថា តម្លៃប្រកាសលក់ស្មាតហ្វូន Galaxy A31 នៅអាម៉ាហ្សូន ២១៩,៨៨ ដុល្លារសម្រាប់ជម្រើសអង្គផ្ទុក​ទិន្នន័យ​៦៤ជីហ្គាបៃ និងរ៉េមទំហំ​៤ជីហ្គាបៃ ។ តម្លៃ​ ២៣៩,៩៩ ដុល្លារសម្រាប់ជម្រើសអង្គផ្ទុក​១២៨ជីហ្គាបៃ និងរ៉េមទំហំ​៤ជីហ្គាបៃ ។ ចំណែកតម្លៃ​ ២៥១,៤២ដុល្លារដាក់លក់នៅក្រុមហ៊ុន AliExpress សម្រាប់ជម្រើសរ៉េមទំហំ​៦ជីហ្គាបៃ និងអង្គផ្ទុកទិន្នន័យ​១២៨​ជីហ្គាបៃ ៕

ដោយ៖ យ៉ាត

ប្រភព :
gsmarena
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី