ស្មាតហ្វូន Vivo X50 ស៊េរី នឹងលេចវត្តមាននៅឥណ្ឌា នាថ្ងៃ១៦ កក្កដា ខាងមុខនេះ

15177

ស្មាតហ្វូន vivo X50 ជាស្មាតហ្វូនដែលផ្តោតសំខាន់​ទៅលើការថតរូបចល័ត ជាមួយសេនស័រប្រពៃណី និងការរចនាពិសេស​ទៅលើផ្នែកកាមរ៉ា ។ ស្មាតហ្វូន​២ម៉ូដែល​បានដាក់លក់រួចហើយនៅលើទីផ្សារ​ក្នុងប្រទេសចិន នោះគឺស្មាតហ្វូន Vivo X50 និង Vivo X50 Pro ខណៈដែល Vivo X50 Pro+ ត្រូវបានរំពឹងថា នឹងមានវត្តមានពីរបីថ្ងៃខាងមុខទៀតប៉ុណ្ណោះ ។

ស្មាតហ្វូន Vivo X50 និង Vivo X50 Pro មានគម្រោងថា នឹងចេញទៅកាន់ទីផ្សារក្រៅប្រទេស ហើយអាចទៅដល់​ឥណ្ឌាឆាប់ៗ ។ បើតាមប្រភពបែកធ្លាយ​លើបណ្តាញ Twitter គឺប្រហែល​នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។

ស្មាតហ្វូន Vivo X50 Pro+ នាំមកកាមេរ៉ាទំហំ​៥០មេហ្គាភីកសែល ជាមួយសេនស័ររបស់សាមសុង ISOCELL GN1 1/1.3 ។ ស្មាតហ្វូននេះផ្តល់ជូន​នូវលេន​មានបច្ចេកវិទ្យា Hybrid Zoom អាចហ្សូម​រហូតដល់​ 60x និងកាមេរ៉ា Portrait ទំហំ​១៣មេហ្គាភីកសែល ។ ស្មាតហ្វូន X50 Pro វិញ នាំមកនូវកាមេរ៉ាទំហំ 48MP គឺកាមេរ៉ា Sony IMX598 ។ ស្មាតហ្វូនបំពាក់បច្ចេកវិទ្យា 5G នេះ ផ្តល់ជូនអេក្រង់ប្រភេទ AMOLED និងមានតម្លៃ​សមរម្យ ។

ស្មាតហ្វូន​ទាំង៣ម៉ូដែលខាងលើនេះ តម្លៃ​៧០០ដុល្លារ ៦០០ដុល្លារ និង៤៩០ដុល្លារអាមេរិក ។ ការលក់នៅឥណ្ឌា​នាពេលខាងមុខ គេនៅមិនទាន់ដឹងអំពីតម្លៃនៅឡើយទេ ។

គួរឲ្យដឹងថា ស្មាតហ្វូន Vivo x50 សម្ពោធផ្លូវការកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ។ ស្មាតហ្វូននេះ​ប្រតិបត្តិការដោយប្រព័ន្ធ Android 10 ស្រោបទៅដោយស្បែក Funtouch 10.5 ។ ដំណើរការដោយបន្ទះឈីប Qualcomm SDM765 Snapdragon 765G (7 nm) ស៊ីភីយូ Octa-core (1×2.4 GHz Kryo 475 Prime & 1×2.2 GHz Kryo 475 Gold & 6×1.8 GHz Kryo 475 Silver) និងជីភីយូ Adreno 620 ។

ស្មាតហ្វូន Vivo x50 មានជម្រើស​រ៉េមទំហំ​៨ជីហ្គាបៃ សម្រាប់អង្គផ្ទុកទិន្នន័យ​ទំហំ​១២៨ជីហ្គាបៃ និងជម្រើសរ៉េមទំហំ​៨ជីហ្គាបៃ​ អង្គផ្ទុកទិន្នន័យ​២៥៦ជីហ្គាបៃ និងឈីបមេម៉ូរី UFS 2.1 ។ បំពាក់កាមេរ៉ាក្រោយ​៤គ្រាប់ ក្នុងនោះប្រភេទកាមេរ៉ា​ Wide ទំហំ​៤៨មេហ្គាភីកសែល ​កម្រិត Aperture f/1.6 ភ្ជាប់ជាមួយបច្ចេកវិទ្យាចាប់ចំណុចហ្វ័រខឹស PDAF​ និងបច្ចេកវិទ្យាទប់លំនឹង​រូបភាព OIS ។ កាមេរ៉ា​ប្រភេទ Portrait ទំហំ​១៣មេហ្គាភីកសែល កម្រិតAperture f/2.5 សមមូល​៥០មីល្លីម៉ែត្រ មានសេនស័រខ្នាត 1/2.8″ អាចផលិតរូបភាព​បានកម្រិត 0.8µm ភ្ជាប់ជាមួយបច្ចេកវិទ្យាចាប់ចំណុច​ហ្វ័រខឹស PDAF និងបច្ចេកវិទ្យាហ្សូបអុបទិក 2x ។ កាមេរ៉ា​ប្រភេទ Ultrawide ទំហំ​៨មេហ្គាភីកសែល កម្រិត Aperture f/2.2 អាចថតប្លង់ទូលាយបាន​១២០ដឺក្រេ សមមូល១៦មីល្លីម៉ែត្រ មានសេនស័រខ្នាត 1/4.0″ អាចផលិតរូបភាពបានធំ 1.12µm ។ កាមេរ៉ាប្រភេទ Macro ទំហំ​៥មេហ្គាភីកសែល កម្រិត Aperture f/2.5 ។ ចំណែកកាមេរ៉ាមុខ ទំហំ 32 MP កម្រិត Aperture f/2.5 សមមូល​២៦មីល្លីម៉ែត្រ មានសេនស័រខ្នាត 1/2.8″ និងអាចផលិតរូបភាព​បានកម្រិត 0.8µm ។

ស្មាតហ្វូននេះដែរភ្ជាប់មកជាមួយថ្ម​ខ្លាំង Non-removable Li-Po 4200 mAh គាំទ្របច្ចេកវិទ្យា​សាកថ្មលឿនរហ័ស៣៣វ៉ាត ។ មានជម្រើស​៣ផ្សេងគ្នា គឺខ្មៅ ខៀវ និងផ្កាឈូក ៕

ដោយ៖ យ៉ាត

ប្រភព :
gsmarena
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី