អតីតកីឡាកររបស់ Barce ម្នាក់ជឿជាក់ថា Neymar នឹងបន្តនៅ PSG នៅរដូវកាលថ្មីនេះ

23946
  • ក្នុងរយះពេលចុងក្រោយនេះ Neymar បានផ្សាភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Real Madrid ជាពិសេសក្រោយពីការចាកចេញរបស់កំពូលខ្សែប្រយុទ្ធរបស់ពិភពលោក Cristiano Ronaldo ដែលបានផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus ជាមួយនឹងតម្លៃខ្លួន ១១៧ លានដុលារ នឹងទទួលបានប្រាក់ឈ្នួលចំនួន ៣០ លានអឺរ៉ូក្នុងមួយឆ្នាំ ។

    អតីតខ្សែប្រយុទ្ធរបស់ក្លិប Barcelona ម្នាក់បានបញ្ចេញទស្សនះផ្ទាល់ខ្លួនទាក់ទងជាមួយនឹងអណាគតរបស់កីឡាករសញ្ជាតិ ប្រេស៊ីរូបនេះ ដោយបាននិយាយថា៖” Neymar នឹងស្នាក់នៅ PSG ប៉ុន្តែនេះគ្រាន់តែជាយោបល់របស់ខ្ញុំតែប៉ុណ្ណោះ តែខ្ញុំជឿជាក់ថាមិនយូរមិនឆាប់ទេគាត់នឹងទៅលេងឱ្យក្លិប Real Madrid ។ វាជាភស្តុតាងដែលថា Ney នឹងស្នាក់នៅក្នុងប្រទេសបារាំងរយៈពេលមួយឆ្នាំទៀត ។ ទោះបីជាទីផ្សារផ្ទេរកំពុងមញាញឹកយ៉ាងម៉េចក៏ដោយ ឥឡូវអ្នកមិនដឹងថាមានអ្វីកើតឡើងនោះទេ” ។

    Image result for Cristiano Ronaldo

    ពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា Neymar នឹងការផ្ទេរទៅកាន់កីឡាដ្ឋាន Santiago Bernabeu នៅរដូវកាលនេះ ប៉ុន្តែនៅទីបំផុតទាំងក្រុម Real Madrid និងកីឡាករផ្ទាល់ បានបញ្ជាក់ថាការផ្ទេរនេះនឹងមិនកើតឡើងនៅរដូវក្តៅនេះនោះឡើយ ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះគឺជាអតីតកីឡាកររបស់ក្លឹប Barcelona ប៉ុន្តែគាត់មិនដែលសម្រេចចិត្តថានឹងចូលរួមជាមួយក្លឹប Real Madrid ដែលជាគូរប្រកួតស្លាប់រស់ជាមួយនឹងក្លឹប Blaugrana ( Barce ) នោះទេ ។ Neymar បានលេងឱ្យក្រុម Barcelona អំឡុងឆ្នាំ ២០១៣-២០១៧ ដោយស៊ុតបញ្ចូលទីបាន ១០៥ គ្រាប់ក្នុងការបង្ហាញខ្លួនបាន ១៨៦ ប្រកួត ។ ហើយគាត់បានឈ្នះពានរង្វាន់ចំនួនប្រាំបីជាមួយនឹងក្រុម Catalans មួយនេះរួមទាំងពានរង្វាន់ក្របខ័ណ្ឌ Champions League កាលពីរដូវកាល ២០១៤/១៥ និងពាន La Liga ពីរផងដែរ ។

    Related image

    លទ្ធភាពនៃការត្រលប់មកវិញរបស់ Neymar ទៅកាន់ក្លឹប Barcelona ត្រូវបានគេពិភាក្សានៅក្នុងសារព័ត៌មាននៅរដូវក្តៅនេះជាមួយប្រព័ន្ធផ្សព្វផ្សាយនៅតំបន់ Catalan ហើយខ្លះថែមទាំងអះអាងថាកីឡាករប្រេស៊ីលរូបនេះបានស្នើសុំត្រឡប់ទៅកាន់ក្លឹប Barcelona វិញដោយសារថាការផ្ទេរទៅកាន់ក្របខ័ណ្ឌ Ligue 1 គឺជាកំហុសដ៏ធំមួយ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី