បាល់ទះកម្ពុជា រៀបចំផែនការរួចរាល់ ដើម្បីត្រៀមខ្លួនដណ្ដើមមេដាយ នៅស៊ីហ្គេម ២០២៣

24427

សហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំផែនការរួចរាល់ហើយ ក្នុងការត្រៀមខ្លួនចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ។

បើយោងតាមប្រសាសន៍នាយឧត្តមសេនីយ៍ នេត សាវឿន ដែលជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបញ្ជាក់ថា សហព័ន្ធបានរៀបចំផែនការយុទ្ធសាស្រ្ត សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ ដែលប្រទេសកម្ពុជាយើងធ្វើម្ចាស់ផ្ទះ ហើយក៏ដូចត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំក្រោយនេះដែរ។ លោកប្រធានសហព័ន្ធបន្តថា បច្ចុប្បន្នបាល់ទះកម្ពុជាមានការរីកចម្រើនខ្លាំងជាងមុន ដោយសារការប្រកួតកីឡា SEA GAMES នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩កន្លងមក យើងទទួលបានចំណាត់ថ្នាក់ល្អ ដោយការប្រកួតមានចាញ់ និងមានឈ្នះ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏លើកឡើងថា សម្រាប់បច្ចេកទេសនិងទេពកោសល្យ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ដែរ ដែលធ្វើឲ្យពិភពលោកនឹកស្មានមិនដល់ថា បាល់ទះនៅប្រទេសអាស៊ីមានបច្ចេកទេសល្អបែបនេះ ធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សព្វថ្ងៃនេះ យើងមានការខ្វះខាតផ្នែកកីឡាការិនីបាល់ទះ ដូច្នេះសហព័ន្ធត្រូវតែខិតខំប្រែងប្រឹងបង្កើតក្រុមបាល់ទះនារី៕

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី