ក្រោយពី Vidal ចុះកុងត្រាជាមួយ Barce Sanchez ប្រាប់ក្លឹបរបស់ខ្លួនថាគួររៀនពីរបៀបផ្ទេរពី Barce

40929
  • ខ្សែប្រយុទ្ធ Alexis Sanchez របស់ក្លិប Manchester United គិតថាក្លឹបរបស់គាត់ត្រូវរៀនពីក្លឹប Barcelona ឲ្យបានច្រើនទាក់ទងនឹងការផ្ទេរកីឡាករ ។ អតីតខ្សែប្រយុទ្ធរបស់ក្លឹប Barca រូបនេះបានសរសើរមិត្តរួមជាតិរបស់ខ្លួនខ្សែម្រើ-ប្រយុទ្ធ Arturo Vidal ថាជាកីឡាករដែលត្រូវការដើម្បីឈ្នះពានរង្វាន់ ។

    Image result for Alexis Sanchez

    Alexis Sanchez បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “នៅឯក្លិបយើងត្រូវចុះហត្ថលេខាជាមួយកីឡាករដ៏អស្ចារ្យជាមួយនឹងបទពិសោធន៍ ។ Barcelona ទើបតែបានចុះកុងត្រាជាមួយ Arturo Vidal ដែលជាកីឡាករដ៏ឆ្នើម និងជាមិត្តរួមក្រុមរបស់ខ្ញុំនៅប្រទេសឈីលី ។ គាត់គឺជាឧទាហរណ៍មួយនៃប្រភេទកីឡាករដែលយើងត្រូវការដើម្បីចូលដើម្បីឈ្នះពានរង្វាន់និងការប្រកួតប្រជែងនៅក្នុងកម្រិតខ្ពស់បំផុត” ។

    Image result for Alexis Sanchez with Arturo Vidal

    យោងតាមអនុប្រធានក្លិបលោក Jordi Mestre បានឱ្យដឹងថាក្លឹបនៅតំបន់កាតាឡានមួយនេះបានចំណាយប្រាក់ ១៩ លានអឺរ៉ូសម្រាប់កីឡាករអន្តរជាតិឈីលីរូបនេះបូកជាមួយនឹងទឹកប្រាក់ ៣ លានអឺរ៉ូបន្ថែមទៀត ។ Vidal នឹងមានកិច្ចសន្យាទិញផ្ដាច់កុងត្រាក្នុងកញ្ចប់ទឹកប្រាក់ចំនួន ៣០០ លានអឺរ៉ូ ប្រសិនជាក្លឹបមួយណាចង់បានអតីតកីឡាកររបស់ Bayern Munich រូបនេះភ្លាមៗ ។ យោងតាមអ្នកកាសែតអេស្ប៉ាញម្នាក់លោក Jose Alvarez Haya បាននិយាយថា ខ្សែបម្រើរូបនេះអាចនឹងត្រូវបញ្ចប់ការផ្ទេរជាមួយនឹងក្លឹប Manchester United របស់ Alexis Sanchez ហើយលោកបានអះអាងទៀតថាទាំងក្លឹបនិងកីឡាករ បានយល់ព្រមលើលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមួយនឹងគ្នាអស់ហើយ ។ ទោះជាយ៉ាងណាក៏ដោយលោក Jose Mourinho និង Josep Guardiola បានសម្រេចចិត្តបដិសេធនឹងការចុះហត្ថលេខាលើកីឡាករវ័យ ៣១ ឆ្នាំរូបនេះវិញដោយសារតែប្រវត្តិនៃរបួស និង អាយុ របស់គេ ។

    Image result for Arturo Vidal at barc

    កីឡាករ Sanchez និង Vidal លេងជាមួយគ្នានៅក្នុងក្រុមជម្រើសជាតិឈីលីចាប់តាំងពីឆ្នាំ ២០០៧ មកម្លេះ ។ កីឡាករទាំងពីរនាក់នេះបានឈ្នះពានរង្វាន់ Copa America ពីរលើកដែលបានផ្តួលកីឡាករ Lionel Messi របស់អាហ្សង់ទីន កាលពីឆ្នាំ ២០១៥ និង ២០១៦ ។ Alexis Sanchez បានចំណាយពេល ៣ រដូវកាលនៅឯក្លឹប Barcelona ។ គាត់បានលេង ១៤១ ប្រកួតនិងស៊ុតបញ្ចូលទីបាន ៤៧ គ្រាប់ក្នុងការប្រកួតទាំងអស់ ។ ខ្សែប្រយុទ្ធរូបនេះបានឈ្នះពានរង្វាន់ចំនួន ៦ ជាមួយនឹងក្លិបកាតាឡានមួយនេះដែលរួមមានពាន La Liga និង Copa del Rey ចំនួនមួយដូចគ្នា ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី