ស្មាតហ្វូន Huawei Enjoy 20 បង្ហាញកាមេរ៉ា​រាងរង្វង់មូល និងកាមេរ៉ាមុខ​លយចេញមកពីលើ​

13623

ថ្មីៗនេះ ស្មាតហ្វូន Huawei Enjoy 20 បានបែកធ្លាយ​រូបភាព Live ផ្ទាល់ ក្នុងនោះ​គេបានបង្ហាញអំពីអេក្រង់​របស់ស្មាតហ្វូនដ៏ទំនើបមួយនេះ ។ ស្មាតហ្វូន Enjoy 20 នៅផ្ទៃខាងមុខ​ពុំមានរន្ធដាល់ទម្លុះដំណក់ទឹកភ្លៀងសម្រាប់កាមេរ៉ាសែលហ្វី​ដូចស្មាតហ្វូដទៃផ្សេងធ្លាប់មាននោះឡើយ ។ កាមេរ៉ាសែលហ្វី របស់ Huawei Enjoy 20 មានលក្ខណៈពិសេសម្យ៉ាងគឺ​លោតចេញ​មកឯង​នៅពេល​អ្នកប្រើប្រាស់​ត្រូវ​ការ​ ។

ស្មាតហ្វូននេះ បំពាក់កាមេរ៉ាក្រោយ៣គ្រាប់ មានរាងជារង្វង់មូល​យ៉ាងស្រស់ស្អាត ។ ការផ្សព្វផ្សាយ​នៅលើបណ្តាញ Weibo នៅថ្ងៃទី១០ ខែកក្កដា អំពី​ស្មាតហ្វូន Huawei Enjoy 20 គឺមានលក្ខណៈដូចគ្នាជាមួយការបែកធ្លាយ​មុនៗ​ គឺបែកធ្លាយ​រូបភាព Liveផ្ទាល់ដូច្នោះដែរ ។

ស្មាតហ្វូន Huawei Enjoy 20 Pro បានប្រកាសកាលពីខែមុន​​ដោយប្រើប្រាស់បន្ទះឈីប MediaTek Dimensity 800 គាំទ្របច្ចេកវិទ្យា 5G និង​ស្រោបបច្ចេកវិទ្យា EMUI 10.1 ពីលើប្រព័ន្ធប្រតិបត្តិការ Android 10 ។ យ៉ាងណាក៏ដោយ មិនទាន់បង្ហាញ​ផ្លូវការពីក្រុមហ៊ុននោះទេ ប៉ុន្តែមានការអះអាងថា ស្មាតហ្វូន Enjoy 20 នឹងដំណើរការដោយ​បន្ទះឈីប HiSilicon Kirin 820 ជាមួយរ៉េមទំហំ​៨ជីហ្គាបៃ និង​អង្គផ្ទុកទិន្នន័យខាងក្នុងទំហំ​១២៨ជីហ្គាបៃ ។

ស្មាតហ្វូន Enjoy 20 បំពាក់ដោយអេក្រង់ទំហំ​ ៦,៦៣អ៊ីញ ប្រភេទ LCD FHD+ និងគ្មានរន្ធបុកទម្លុះដំណក់ទឹកភ្លៀង​សម្រាប់កាមេរ៉ាសែលហ្វី​នោះទេ ។

ដូចការរំពឹងទុក ស្មាតហ្វូន Huawei Enjoy 20 បំពាក់ដោយកាមេរ៉ា​សែលហ្វី​លយចេញមកខ្លួនឯងពីខាងលើ​​នៅពេល​អ្នកប្រើប្រាស់ត្រូវការ ជាមួយ​បច្ចេកវិទ្យាស្កេនម្រាមដៃ​នៅជិតគ្នានោះដែរ ។ កាមេរ៉ាក្រោយ​៣គ្រាប់ ត្រូវបានរចនា​ជារង្វង់មូល​មើលទៅស្រស់ស្អាតបែបម្យ៉ាង​ផងដែរ ។ កាមេរ៉ា​មេ​ទំហំ​៤៨មេហ្គាភីកសែល ខណៈដែលពាក្យចរចាមអារ៉ាមអះអាងថា បំពាក់ដោយថ្ម​ទំហំ 4,300 mAh គាំទ្របច្ចេកវិទ្យា​សាកថ្មល្បឿនលឿន 22.5W ៕

ដោយ៖ យ៉ាត

ប្រភព :
gsmarena
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី