
ព័ត៌មានដែលចេញពីប្រទេសអេស្ប៉ាញបានបង្ហាញថាក្រុមម្ចាស់ជើងឯក La Liga ក្លឹប FC Barcelona រីករាយក្នុងការស្តាប់ការផ្តល់ជូនទឹកប្រាក់ ១០០ លានអ៊ឺរ៉ូសម្រាប់តារាម្នាក់ក្នុងចំណោមតារារបស់ពួកគេ ។ យោងតាមការសែត Mundo Deportivo បានឲ្យដឹងថាក្លិបយក្សអេស្ប៉ាញនេះមានបំណងលក់ខ្សែប្រយុទ្ធវ័យក្មេងរបស់បារាំង Ousmane Dembele នៅក្នុងទីផ្សាដោះដូកីឡាករនេះ ប៉ុន្តែនឹងស្តាប់តែក្លឹបណាដែលហ៊ានឲ្យលើស ១០០ លានអឺរ៉ូតែប៉ុណ្ណោះ ។
ក្រុម Blaugrana ទំនងជាមិនជឿជាក់ថាកីឡាករ Dembele ដែលអាចនឹងយល់ពីប្រព័ន្ធឬផែនការនាពេលអនាគតរបស់ពួកគេនោះទេ ហើយនេះជាមូលហេតុដែលពួកគេចង់លក់ឱ្យបាននាដូវក្ដៅនេះ បន្ទាប់ពីពួកគេបានទិញកីឡាកររូបនេះពីក្រុម Borussia Dortmund ក្នុងតម្លៃ ១០៥ លានអឺរ៉ូកាលពីឆ្នាំមុន ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League កាលពីប៉ុន្មានថ្ងៃមុននេះ ហើយរបាយការណ៍ជាច្រើនបានបង្ហាញថា Arsenal និង Manchester United គឺកំពុងចាប់អារម្មណ៍ទៅលើកីឡាកររូបនេះ ។
ក្រុមកាំភ្លើងធំត្រូវបានគេនិយាយថាជាអ្នកនាំមុខគេសម្រាប់ការចុះហត្ថលេខាលើ Dembele និងត្រូវបានគេជឿថាកំពុងសម្លឹងមើលការជ្រើសរើសយកកីឡាករវ័យ ២១ ឆ្នាំរូបនេះក្នុងលក្ខខ័ណ្ឌខ្ចីជើងរយៈពេលយូរមុនពេលធ្វើការសម្រេចចិត្តទិញផ្ដាច់នាពេលអណាគត ។ អតីតតារាឆ្នើមរបស់ក្លឹប Borussia Dortmund ដែលបានឈ្នះពានរង្វាន់ FIFA World Cup ជាមួយបារាំង រូបនេះបានបង្ហាញខ្លួន ២៣ ប្រកួតឱ្យក្លឹបយក្សនៅតំបន់កាតាឡានរហូតមកដល់ពេលនេះដោយស៊ុតបញ្ចូលទីបាន ៤ គ្រាប់ និង បញ្ចូនបាល់ឲ្យគេស៊ុតបានចំនួន ៨ លើកផងដែរ ៕
ដោយ៖តារា