ញាក់សាច់! កាមេរ៉ា​ ៥ គ្រាប់​របស់ Cubot X30 ធ្វើឲ្យរញ្ជួយពេញពិភពគុន

14659

ស្មាតហ្វូន Cubot X30 បានលេចចេញជាផ្លូវការ​​ហើយ​ជាមួយកាមេរ៉ា​ញាក់សាច់ យ៉ាងកក្រើកពិភពគុនរបស់ស្មាតហ្វូនតែម្តង គឺគេបំពាក់កាមេរ៉ា​រហូតដល់​៥គ្រាប់ និងថែមទាំង​មានតម្លៃសមរម្យទៀត ។ ស្មាតហ្វូនថ្មីនេះ​បំពាក់អេក្រង់ទំហំ៦,៤អ៊ីញ កម្រិតបង្ហាញពេញអេក្រង់ ហើយកាមេរ៉ាមេ​ទំហំ​៤៨មេហ្គាភីកសែល ខណៈដែលអង្គផ្ទុកទិន្នន័យខាងក្នុងទំហំ១២៨ជីហ្គាបៃ និងទំហំ​២៥៦ជីហ្គាបៃ ។

ស្មាតហ្វូន Cubot X30 បំពាក់ដោយស៊ីភីយូ Octa-Core ឈីប MediaTek Helio P60 ។ កាមេរ៉ាក្រោយ៥គ្រាប់ ក្នុងនោះ​កាមេរ៉ាគោល​ប្រភេទ Samsung S5KGM1 ទំហំ​៤៨មេហ្គាភីកសែល កាមេរ៉ា Ultrawide Sensor ទំហំ​១៦មេហ្គាភីកសែល កាមេរ៉ា​ប្រភេទ AF Macro ទំហំ៥មេហ្គាភីកសែល កាមេរ៉ា​ប្រភេទ Depth ទំហំ២មេហ្គាភីកសែល និងលេន​ថតរូបមួយគ្រាប់​ ០,៣មេហ្គាភីកសែល ។

រីឯផ្នែកខាងមុខវិញ កាមេរ៉ា​១គ្រាប់​ទំហំ​៣២មេហ្គាភីកសែល រង់ចាំការថតរូបសែលហ្វីដ៏ស្រស់ស្អាត់​​ សាច់រូបភាព​ម៉ដ្ឋខៃល្អច្បាស់ ។ បំពាក់ដោយអេក្រង់ធំទូលាយ ៦,៤អ៊ីញ ជាប្រភេទអេក្រង់ FHD+ កម្រិតបង្ហាញបានទំហំ 1080 x 2310ភីកសែល ។ ស្មាតហ្វូននេះ​បំពាក់ដោយថ្មខ្លាំង 4200 mAh ប្រើបាន២ថ្ងៃ ក្រោយពេលសាកពេញ ។

ស្មាតហ្វូន Cubot X30 ប្រតិបត្តិការដោយប្រព័ន្ធ Android 10 ហើយអាចភ្ជាប់ជាមួយបច្ចេកវិទ្យា WiFI, BL 4.2, NFC, OTG, និងប្រព័ន្ធ GPSផងដែរ ៕

ដោយ៖ យ៉ាត

ប្រភព :
mobile57
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី