កែវ សុខផេង ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំសប្ដាហ៍ទី៦ នៃលីគកំពូលកម្ពុជា

15103

កែវ សុខផេង ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំសប្ដាហ៍ទី៦ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០។

សមាជិកក្រុមជម្រើសជាតិកម្ពុជាវ័យ ២៨ឆ្នាំរូបនេះ ត្រូវបានចាត់ទុកថា ជាកីឡាករនាំលេងឆ្នើមមួយរូបនៅក្នុងក្របខណ្ឌ Metfone Cambodian League។ ហើយក្នុងជំនួបស្មើរគ្នា ២ទល់នឹង២ រវាងក្លិបភ្នំពេញក្រោន ជាមួយក្លិបវិសាខា កាលពីសប្ដាហ៍មុន សុខផេង បានដើរតួរនាទីយ៉ាងខ្លាំងសំខាន់ ទាំងការចុះជួយការពារ និងឡើងទៅប្រយុទ្ធ។

គួរបញ្ជាក់ផងដែរថា ការប្រកួតប្រចាំសប្ដាហ៍ទី៧ នៃលីគកំពូលកម្ពុជា ក្លិបបាល់ទាត់វិសាខា នឹងត្រូវបើកទ្វាកីឡដ្ឋានដ៏ទំនើបរបស់ខ្លួន ទទួលក្រុមដែលប្រើប្រាស់តែកីឡាករក្នុងស្រុកសុទ្ធ អគ្គិសនីកម្ពុជា នៅវេលាម៉ោង ៦៖០០នាទីល្ងាច នាថ្ងៃទី១២កក្កដាស្អែកនេះ។ ខណៈបច្ចុប្បន្នវិសាខា កំពុងឈរនៅចំណាត់ថ្នាក់ទី៦ មាន១០ពិន្ទុ ចាញ់ក្រុមកំពូលតារាង ដែលជាក្រុមការពារតំណែងជើងឯករដូវកាលមុន ព្រះខ័នរាជស្វាយរៀង ចំនួនរហូតដល់ ៦ពិន្ទុ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី