
មជ្ឈមណ្ឌលអវកាសអាល្លឺម៉ង់បានបញ្ជាក់ថា ការបាញ់បង្ហោះរ៉ុក្កែត Soyuz របស់រុស្ស៊ីជាមួយនឹងផ្កាយរណប Falcon Eye-2 ចេញពីមជ្ឈមណ្ឌលអវកាស Kourou ត្រូវគ្រោងធ្វើនៅខែតុលា ឆ្នាំ២០២០។ Falcon Eye-2 គឺជាផ្កាយរណបឈ្លបយកការណ៍អុបទិកអេឡិចត្រូនិករបស់កម្លាំងកងទ័ពប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។
ការបាញ់បង្ហោះដំបូងឡើយ គឺគ្រោងធ្វើនៅថ្ងៃទី៦ ខែមីនា ប៉ុន្តែត្រូវពន្យារពេលដោយសារដំណើរការខុសបច្ចេកទេសនៅលើយាន Fregat-M ។ ក្រោយមក មជ្ឈមណ្ឌលអវកាស Kourou នៅដែនដី Guiana របស់ប្រទេសបារាំងបានបិទជាបណ្តោះអាសន្ន ដោយសារជំងឺរាតត្បាតឆ្លងរាលដាល ហើយការបាញ់បង្ហោះនោះត្រូវបានបញ្ឈប់ម្តងទៀត ។
ប្រភពព័ត៌មានពីទីអវកាសបានបញ្ជាក់កាលពីខែមិថុនាថា ការបាញ់បង្ហោះរ៉ុក្កែត Soyuz ST-A ជាមួយនឹងយាន Fregat-M និងផ្កាយរណបឈ្លបយកការណ៍អុបទិកអេឡិចត្រូនិច Falcon Eye-2របស់អារ៉ាបរួម ត្រូវគ្រោងធ្វើឡើងនៅថ្ងៃទី ១៧ ខែតុលា។
យោងតាមព័ត៌មានថ្មីៗនេះផ្សាយនៅលើគេហទំព័ររបស់មជ្ឈមណ្ឌលអវកាសអាល្លឺម៉ង់បញ្ជាក់ថា បេសកកម្ម Falcon Eye-2 ត្រូវគ្រោងធ្វើនៅថ្ងៃទី ១៦ ខែតុលា ។
Falcon Eye-2 គឺជាផ្កាយរណបឈ្លបយកការណ៍ទី ២ ដែលត្រូវបានបង្កើតឡើងដោយ Thales Alenia Space សម្រាប់កងទ័ពប្រទេសអារ៉ាប់រួម ៕
ដោយ៖ យ៉ាត