កីឡាករទាំង ១០ ដែលមានប្រាក់ខែខ្ពស់បំផុតក្នុងក្របខ័ណ្ឌ Laliga ក្រោយពី Ronaldo ចាកចេញ

30015
  • ខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាកីឡាករបាល់ទាត់ដែលទទួលបានប្រាក់ចំណូលខ្ពស់បំផុតលំដាប់ទី ២ នៅក្របខ័ណ្ឌ La Liga មុនពេលផ្ទេរពីក្រុម Real Madrid ទៅកាន់ Juventus ដ៏គួរឲ្យភ្ញាក់ផ្អើល ។ ហើយខាងក្រោមនេះគឺជាកីឡាករដែលមានចំណូលខ្ពស់បំផុតទាំង ១០ នៅក្នុងក្របខ័ណ្ឌ La Liga ៖

    Image result for Cristiano Ronaldo

    ១/ Lionel Messi

    ខ្សែប្រយុទ្ធរបស់ក្លឹបអ្នកមានបុណ្យ FC Barcelona រូបនេះគឺជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេក្នុងក្របខ័ណ្ឌ La Liga នឹងនៅក្នុងពិភពលោក ដោយរកបាន ៥០០,០០០ លានផោន ក្នុងមួយសប្ដាហ៍ ខណះដែលគូរប្រកួតប្រជែងស្លាប់រស់របស់គាត់ Cristiano Ronaldo រកបានតែ ៣៦៥,០០០ លានផោន ក្នុងមួយសប្ដាហ៍តែប៉ុណ្ណោះកាលពីរូបគេលេងនៅ Real Madrid ។

    ២/ Gareth Bale

    Image result for Gareth Bale

    អតីតកីឡាកររបស់ក្លឹប Tottenham Hotspur រូបនេះគឺជាកីឡាករទី ២ នៅក្នុងក្របខ័ណ្ឌ La Liga ដែលមានប្រាក់ឈ្នួលខ្ពស់បំផុតដោយទទួលបាន ៣៥០,០០០ លានផោន ក្នុងមួយសប្ដាហ៍នៅក្លឹប Real Madrid ។

    ៣/  Luis Suarez

    Image result for Luis Suarez

    អតីតខ្សែប្រយុទ្ធរបស់ក្លឹបហងក្រហម Liverpool រូបនេះកំពុងឈរនៅលំដាប់ទី ៣ ក្រោយពីរកបាន ២៩០,០០០ លានផោន ជាមួយក្លឹបអ្នកមានបុណ្យ FC Barcelona ។

    ៤/ Toni Kroos

    Related image

    កីឡាករឆ្នើុមបំផុតប្រចាំប្រទេសអាឡឺម៉ង់នៅឆ្នាំនេះ Toni Kroos រកបាន ២០០,០០០ លានផោនក្នុងមួយសប្ដាហ៍ ។

    ៥/ Sergio Ramos

    Image result for Sergio Ramos

    ខ្សែការពារដែលទទួលបានកាតច្រើនបំផុតក្នុងលោក និងក៏ជាប្រធានក្រុម Real Madrid រូបនេះ រកបាន ២០០,០០០ លានផោនក្នុងមួយសប្ដាហ៍ដូចមិត្តរួមក្រុមរបស់ខ្លួន Toni Kroos ដែរ ។

    ៦/ Philippe Coutinho

    Related image

    ខ្សែបម្រើរបស់ក្រុម ស៊ាំបា ប្រេស៊ីល រូបនេះរកបាន ២០០,០០០ លានផោន ក្រោយពីផ្ទេរក្លឹប ហងក្រហម Liverpool ទៅកាន់ក្លឹប Barcelona កាលពីរដូវកាលមុន ។

    ៧/ Antoine Griezmann

    Image result for Antoine Griezmann

    ខ្សែប្រយុទ្ធជួរមុខរបស់បារាំងរូបនេះក៏មិនខុសអីពីកីឡាករចំនួន ៣ នាក់ខាងលើនេះផងដែរ ដោយរកបាន ២០០,០០០ លានផោន ពីក្លឹប Atletico Madrid ក្រោយពីបន្តកិច្ចសន្យាថ្មីជាមួយក្លឹបម្ចាស់ជើងឯក UEL ក្នុងពេលថ្មីនេះ ។

    ៨/  Luka Modric

    Image result for Luka Modric

    ម្ចាស់ពានកីឡាករឆ្នើមបំផុតក្នុងការប្រកួតដណ្ដើមពានរង្វាន់ FIFA World Cup 2018 រូបនេះឈរនៅលេខរៀងទី ៨ ក្រោយពីរកបាន ១៨០,០០០ លានផោន ។

    ៩/ Sergio Busquets

    Image result for Sergio Busquets

    ខ្សែបម្រើឆ្នើមរបស់ក្លឹប Barce រូបនេះក៏មិនខុសពី Luka Modric ដែរដោយរកបាន ១៨០,០០០ លានផោនក្នុងមួយសប្ដាហ៍ ។

    ១០/ Arturo Vidal

    Image result for arturo vidal at barc

    កីឡាករដែលរកបានប្រាក់ខែខ្ពស់បំផុតទី ១០ នៅក្នុងក្របខ័ណ្ឌ La Liga គឺកីឡាករចំណូលថ្មីរបស់ក្លឹប FC Barcelona ខ្សែបម្រើ Arturo Vidal រកបាន ១៦៥,០០០ លានផោន ក្រោយពីផ្ទេរចេញពីក្លឹប Bayern Munich ក្នុងរយះពេលប៉ុន្មានថ្ងៃមុននេះ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី