ស្មាតហ្វូន Honor 30 Pro+ ដែលស្ថិតក្នុងការត្រួតពិនិត្យ​ មានតម្លៃមិនលើសពី៩៩៩​ដុល្លារ

284981
  • ស្មាតហ្វូន Honor 30 Pro+ ត្រូវបានរចនាឡើង​​យ៉ាងប្រណីត​ទាំងឧបករណ៍បំពាក់នៅខាងក្រៅ ក៏ដូចជា​បច្ចេកវិទ្យា​នៅខាងក្នុង​ ។ ស្មាតហ្វូននេះទម្ងន់សរុប​១៩០ក្រាម ហើយកំពុងស្ថិតនៅក្នុងការត្រួតពិនិត្យ​ឡើងវិញ ។ តម្លៃរបស់វា មិនលើសពី៩៩៩ដុល្លារនោះឡើយ ។

    ប្រភពព័ត៌មានបានផ្សាយនៅថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០២០ថា Honor 30 Pro+ មានរាងកាយ​​​ស្មើ 160.3×73.6×8.4mm បំពាក់ដោយកញ្ចក់​ទាំងខាងមុខ និងខាងក្រោយ និងអមទៅដោយ​ស៊ុម​អាលុយមីញូម ការពារបានយ៉ាងស័ក្តិសិទ្ធិ គ្មានការជ្រាបទឹក ឬឆ្កូត​នោះឡើយ ។

    គេបានឲ្យដឹងថា ស្មាតហ្វូន Honor 30 Pro+ បំពាក់ទៅដោយអេក្រង់​ទំហំ​៦,៥៧អ៊ីញ ប្រភេទ OLED កម្រិតបង្ហាញ 1080 x 2340 ភីកសែល ជាមួយផ្ទៃសមាមាត្រ 19.5:9 Aspect Ratio កម្រិតដង់ស៊ីតេអេក្រង់ 392ppi និងកម្រិតធ្វើឲ្យស្រស់ថ្លាអេក្រង់ (Refresh Rate)90Hz ។ ស្មាតហ្វូននេះ​ប្រើប្រាស់បន្ទះឈីប Kirin 990 5G (7 nm+) បំពាក់ស៊ីភីយូ Octa-core (2×2.86 GHz Cortex-A76 & 2×2.36 GHz Cortex-A76 & 4×1.95 GHz Cortex-A55) និងជីភីយូ Mali-G76 MP16 ។

    ស្មាតហ្វូន Honor 30 Pro+ បំពាក់រ៉េមទំហំ​៨ជីហ្គាបៃ ជាមួយអង្គផ្ទុកទិន្នន័យ​ទំហំ​២៥៦ជីហ្គាបៃ រ៉េមទំហំ​១២ជីហ្គាបៃ ជាមួយអង្គផ្ទុកទិន្នន័យ​ទំហំ​២៥៦ជីហ្គាបៃ គាំទ្របច្ចេកវិទ្យា​ផ្ទុកទិន្នន័យ UFS(Universal Flash Storage) បច្ចេកវិទ្យាផ្ទុកទិន្នន័យមេម៉ូរី NM (Nano Memory) រហូតដល់​256 ជីហ្គាបៃ តាមរយៈការប្រើប្រាស់កាត SIM Slot ។ វាប្រតិបត្តិការដោយប្រព័ន្ធ Android 10 ស្រោបបច្ចេកវិទ្យា Magic UI 3 គ្មានកម្មវិធី ឬសេវាកម្មពី Google Playនោះឡើយ ។

    ស្មាតហ្វូន Honor 30 Pro+ នេះបំពាក់កាមេរ៉ា​នៅពីក្រោយ ក្នុងនោះ​កាមេរ៉ាមេ ប្រភេទ Wide ទំហំ​៥០មេហ្គាភីកសែល កម្រិត Aperture f/1.9 សមមូល​២៣មីល្លីម៉ែត្រ មានសេនស័រខ្នាត 1/1.28″ សមត្ថភាពផលិតរូបភាព​កម្រិត 2.44µm ភ្ជាប់ជាមួយបច្ចេកវិទ្យាចាប់ចំណុចហ្វ័រខឹស PDAF បច្ចេកវិទ្យា Laser AF និងបច្ចេកវិទ្យាទប់លំនឹងរូបភាព OIS កាមេរ៉ាប្រភេទ Telephoto ទំហំ 8 MP កម្រិត Aperture f/3.4 សមមូល ១២៥មីល្លីម៉ែត្រ បច្ចេកវិទ្យាចាប់ចំណុចហ្វ័រខឹស PDAF បច្ចេកវិទ្យា OIS និងការហ្សូបអុបទិក 5x និងកាមេរ៉ាប្រភេទ Ultra Wide Angle ទំហំ 16 MP, កម្រិត Aperture f/2.2 សមមូល 18mm គាំទ្របច្ចេកវិទ្យាហ្វ័រខឹសស្វ័យប្រវត្តិ (AF) កាមេរ៉ាប្រភេទ Depth ទំហំ 2 MP មានជំនួយពន្លឺ LED Flash ថតនៅពេលយប់ងងឹត និងគាំទ្រការថតរូបភាព​បែប Panorama, HDR ជាដើម ។ កាមេរ៉ា​ខាងមុខសម្រាប់ថតសែលហ្វី ប្រភេទ​ Wide (មេ) ទំហំ 32 MP កម្រិត Aperture f/2.0 សមមូល 26mm មានសេនស័រខ្នាត 1/2.8 អាចផលិតរូបភាពកម្រិត 0.8µm កាមេរ៉ា Ultra Wide Angle ទំហំ 8 MP កម្រិត Aperture f/2.2 គាំទ្របច្ចេកវិទ្យា បិទ បើក​ស្វ័យប្រវត្តិ HDR(high dynamic range) ។

    ទូរសព្ទ Honor 30 Pro+ នេះ បំពាក់ដោយថ្ម 4000mAh គាំទ្រការសាកថ្មលឿន 40W គាំទ្រការសាកថ្មមិនប្រើខ្សែល្បឿនលឿន 27W និងការសាកថ្មបញ្ច្រាសពីស្មាតហ្វូនមកវិញ​ល្បឿន 5W ។

    តម្លៃរបស់ Honor 30 Pro+ អាចរកបាន​ក្នុងទឹកប្រាក់​៧៤៥ដុល្លារ ឬ៩៩៩​ដុល្លារអាមេរិក សម្រាប់ជម្រើសទំហំ​រ៉េម​១២ជីហ្គាបៃ អង្គផ្ទុកទិន្នន័យ​២៥៦ជីហ្គាបៃ នៅក្រុមហ៊ុន Banggood ៕

    ដោយ៖ យ៉ាត

    ប្រភព :
    gsmarena
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី