មិនគួរឲ្យជឿ!!ម្ចាសជើងឯកលីគកំពូលថៃ ៦ សម័យកាល Buriram ចុះហត្ថលេខាជាមួយ ច្រឹង ពលរដ្ឋ

54067
  • ខ្សែបម្រើឆ្នើមរបស់ក្រុមគោព្រៃកម្ពុជា និង ក្លឹប ក្រសួងការពារជាតិ កីឡាករ ច្រឹង ពលរដ្ឋ បានផ្ទេរទៅលេងនៅក្លឹបយក្សរបស់ថៃ Buriram United ជាផ្លូវការ ។

    អតីតយុវជនរបស់ក្លឹបព្រះខ័នរាជស្វាយរៀង រូបនេះ បានបង្ហាញទម្រង់លេងបានយ៉ាងឲ្យក្លឹបក្រសួងការពារជាតិ និង ក្រុមជម្រើសជាតិកម្ពុជា ។ ហើយក្នុងពេលប៉ុន្មានខែមុនមានពាក្យចរចារអារ៉ាមថាកីឡាករវ័យ ២១ ឆ្នាំរូបនេះនឹងផ្ទេរទៅកាន់លីគលំដាប់ទី ៤ របស់អេស្ប៉ាញ នៅខែ មិថុនា កន្លងទៅនេះ ប៉ុន្តែត្រូវស្ងាប់ស្ងាត់ទៅវិញ ។ ហើយកាលពីថ្មីនេះក្លឹបក្រសួងការពារជាក៏បានប្រកាសថារូបគេមិនមែនជាកីឡាកររបស់ក្លឹបទៀតហើយ ក្រោយពីមិនបានមកហ្វឹកហាត់ជាមួយក្លឹបច្រើនខែមក ។ ប៉ុន្តែប៉ុន្មានម៉ោងមុននេះនៅលើផេក និង គេហទំព័រផ្លូវការរបស់ក្លឹប Buriram United បានបង្ហោះនិងបានបង្ហាញកីឡាករចំណូលថ្មីរបស់ខ្លួនដែលជាការតូតាកីឡាករអាស៊ានរបស់ក្លឹប ដែលបានធ្វើឲ្យអ្នកគ្រាំទ្រនៅប្រទេសកម្ពុជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារកីឡាករចំណូលថ្មីរបស់ក្លឹប Buriram United នោះគឺជាកីឡាករវ័យក្មេងរបស់កម្ពុជា ខ្សែការពារ-បម្រើ ច្រឹង ពលរដ្ឋ ។

    គួរបញ្ជាក់ផងដែរថា ច្រឹង ពលរដ្ឋ បានក្លាយជាកីឡាកររបស់ម្ចាស់ជើងឯកលីគកំពូលថៃ ៦ សម័យកាល Buriram United ជាផ្លូវការហើយ ដោយពាក់អាវលេខ ២៤ ដែលជាលេខសំណប់របស់គេ ប៉ុន្តែ ច្រឹង ពលរដ្ឋ មិនទាន់អាចបង្ហាញខ្លួនឲ្យក្លឹប Buriram United បាននៅឡើយទេនៅរដូវកាលនេះ ដោយរងចាំដល់រដូវកាលក្រោយទើបអាចបង្ហាញខ្លួនជាមួយក្លឹបកំពុងឈរនៅកំពូលតារាងលីគកំពូលថៃនេះបាន ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី