Yerry Mina និង Andre Gomes ដឹកដៃគ្នាចូល Everton ក្រោយពីមិនសូវបានបង្ហាញខ្លួនឲ្យ barce

47629
  • ក្លឹប Barcelona បានបញ្ចប់កិច្ចព្រមព្រៀងជាមួយ ក្លឹប Everton ដែល Yerry Mina និង Andre Gomes ចូលរួមក្នុងក្របខ័ណ្ឌ Premier League នៅរដូវក្ដៅនេះជាផ្លូវការ ។ Yerry Mina ដែលជាកីឡាករអន្តរជាតិ កូឡុំប៊ី ដែលបានស៊ុតបាល់បញ្ចូលទីចំនួន ៣ គ្រាប់នៅក្នុងការប្រកួត World Cup ក្នុងនាមជាខ្សែការពារ បានបង្ហាញខ្លួនត្រឹមតែ ៥ ប្រកួតប៉ុណ្ណោះជាមួយក្រុម Barcelona កាលរដូវកាលមុន ។

    Image result for Yerry Mina

    ប៉ុន្តែគាត់បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការប្រកួតទាំងនោះ ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរចេញពីកីឡាដ្ឋាន Camp Nou ចាប់តាំងពីចុងរដូវកាលមុន ។ ខ្សែការពារកណ្តាលរូបនេះបានបាត់បង់ការទុកចិត្តបន្ថែមទៀតនៅពេលដែល Barca បាននាំយកខ្សែការពារ Clement Lenglet កាលពីខែ កក្កដា កន្លងទៅនេះ ។ ក្លឹប Manchester United ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹង Mina ប៉ុន្តែបានដកខ្លួនចេញវិញដើម្បីស្វែងរកគោលដៅផ្សេងទៀត ខណៈក្លឹបយក្សបារាំង Lyon មិនបានសង្ឃឹមថានឹងចុះហត្ថលេខាជាមួយគាត់បាននោះឡើយរហូតដល់ចុងបញ្ចប់នេះ ។ ទោះបីជាយ៉ាងណាក៏ដោយក្រុម Everton បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងខ្សែការពារ Barca ដោយប្រកាសពីកិច្ចព្រមព្រៀងរបស់ពួកគេមុនពេលទីផ្សាដោះដូកីឡាករក្នុងក្របខ័ណ្ឌ Premier League ត្រូវបានបិទ ។

    Image result for Yerry Mina with Andre Gomes

    ស្របពេលជាមួយគ្នានេះដែរ Andre Gomes ក៏បានចូលរួមជាមួយក្រុមរបស់លោក Marco Silva ផងដែរក្រោយពី Everton បានយល់ព្រមបង់ប្រាក់ ២,២៥ លានអឺរ៉ូ ដើម្បីខ្ចីជើងគាត់ពី Barce សម្រាប់រដូវកាលថ្មីនេះ ខណៈដែលពួកគេក៏នឹងត្រូវរ៉ាប់រងបង់ប្រាក់ឈ្នួលរបស់គាត់ផងដែរ ។ ខ្សែបម្រើកណ្តាលរូបនេះក៏មិនមានលទ្ធភាពក្នុងការដណ្តើមកៅអីមួយនៅក្នុងជម្រើសដំបូងនោះឡើយចាប់តាំងពីចាកចេញពីក្លឹប Valencia កាលពីឆ្នាំ ២០១៦ ក្នុងតម្លៃ ៣៥ លានអឺរ៉ូ ( ៣១ លានផោន / ៤១ លានដុល្លារ ) ។

    Related image

    កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានបង្ហាញពីការតស៊ូរបស់គាត់នៅ Barca ដោយនិយាយថាវាហាក់ដូចជា “ឋាននរក” បន្ទាប់ពីរយៈពេល ៦ ខែដំបូង ។ Goal បានឲ្យដឹងថាកាលពីថ្ងៃព្រហស្បតិ៍កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះនឹងមានការធ្វើតេស្តសុខភាពនៅប្រទេសអេស្ប៉ាញមុនពេលធ្វើដំណើរទៅទីក្រុង Merseyside ។ Mina និង Gomes មិនមែនជាកីឡាករតែម្នាក់គត់ដែលបានចាកចេញពីកីឡាដ្ឋាន Camp Nou ផ្ទេរកាន់កីឡាដ្ឋាន Goodison Park នោះទេ ព្រោះខ្សែការពារវ័យ ២៥ ឆ្នាំ Lucas Digne បានធ្វើការផ្ទេរមុន ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី